ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជួបសម្តែងការគួរសម ជាមួយអគ្គនាយក ទទួលបន្ទុកកិច្ចការអាស៊ី- ប៉ាស៊ីហ្វិក នៃក្រសួងការបរទេសអាល្លឺម៉ង់

28

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៦ខែមករានេះ លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទទួលការចូលជួប សម្តែងការគួរសមពី លោកជំទាវ ភីត្រា ស៊ីគមឹន អគ្គនាយកទទួល បន្ទុកកិច្ចការអាស៊ី-ប៉ាស៊ីហ្វិក នៃក្រសួងការបរទេសអាល្លឺម៉ង់ ក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជា។

កម្ពុជា និងអាល្លឺម៉ង់ ទើបតែបានសម្រេច សេចក្តីប្រកាសរួម ស្តីពីការពិគ្រោះយោបល់ទ្វេភាគី ដែលនឹងផ្តល់យន្តការសន្ទនា សម្រាប់ប្រទេសទាំងពីរ សំដៅបង្កើនការយោគយល់គ្នា ទៅវិញទៅមក ជំរុញកិច្ចសហប្រតិបត្តិការ និងស្វែងរកកាលានុវត្តភាពដែល អាចនាំមកនូវផលប្រយោជន៍ ដល់ប្រជាជនរបស់យើង។

អាល្លឺម៉ង់គឺជាមិត្តដ៏ល្អរបស់កម្ពុជា ជាពិសេសក្នុងការប្រយុទ្ធប្រឆាំងនឹង ជំងឺរាតត្បាតកូវីដ-១៩។ កម្ពុជាសូមកោតសរសើរចំពោះ ការគាំទ្ររបស់រដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់។

ទន្ទឹមនឹងនេះ អាស៊ានបន្តវាយតម្លៃខ្ពស់ ដល់ទំនាក់ទំនង និងការចូលរួមចំណែករបស់ អាល្លឺម៉ង់ចំពោះតំបន់នេះ៕

អត្ថបទដែលជាប់ទាក់ទង