ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលស្រុកភ្នំព្រឹក ឃាត់ខ្លួនបុរសម្នាក់ ក្នុងករណីហិង្សាបណ្តាល ឱ្យជនរងគ្រោះរ ងរបួសធ្ងន់ធ្ងរ អនុវត្តតាមផ្លូវច្បាប់

32

បាត់ដំបង ៖ កាលពីថ្ងៃ ទី២៦ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១៤និង៣០នាទី នៅចំណុចភូមិអូរជ្រៃ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង អនុវត្តតាមយោបល់ ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោ បល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោ ហេង បារាំងអធិការនគរបាលស្រុកភ្នំព្រឹកបានដឹកនាំកម្លាំងផែ្នកជំនាញ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បារំាងធ្លាក់ នៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក នាំខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះ ង៉យ សារិទ្ធ ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិ អូរជ្រៃ ឃុំ បារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ពាក់ព័ន្ធករណីហិង្សាដោយចេតនាបណ្តាលឱ្យជនរងគ្រោះរងរបួសធ្ងន់ធ្ងរនាំមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីធ្វើការសាកសួរស្រាវជ្រាវ។

មូលហេតុដែលឈានដល់ការនាំខ្លួននេះគឺកាលពីថ្ងៃទី២៥ខែមករាឆ្នាំ២០២២វេលាម៉ោងប្រមាណ ២០ និង០០នាទីនៅចំណុចភូមិ អូរជ្រៃ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ជនសង័្សយខាងលើបានធ្វើសកម្មភាព វាយទៅលើជនរងគ្រោះឈ្មោះ រឹម វុទ្ធា ហៅ ទីន ភេទ ស្រី អាយុ ៤០ឆ្នាំ មានទីលំនៅភូមិឃុំខាងលើ បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរក្នុងពេលដែលភាគីទាំងពីរមានទំនាស់ពាក្យសំដីដាក់គ្នា។

នៅពេលនេះជនសង័្សយត្រូវបានសមត្ថកិច្ចនគរបាលស្រុករៀបចំកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ អនុវត្តតាមនីតិវិធី ច្បាប់៕

អត្ថបទដែលជាប់ទាក់ទង