ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរទន្លេសាប បើកកិច្ចប្រជុំពិគ្រោះយោបល់ ការគ្រប់គ្រងធនធានទឹកតំបន់ដីសណ្តរ ទន្លេមេគង្គរវាងកម្ពុជា-វៀតណាម

24

ភ្នំពេញ៖ អាជ្ញាធរទន្លេសាប បានបើកកិច្ចប្រជុំពិគ្រោះយោបល់ លើលទ្ធផលនៃការចុះអនុវត្តគម្រោង ស្តីពី ការគ្រប់គ្រងធនធានទឹក និង ធនធានពាក់ព័ន្ធឆ្លងដែន ដោយមានការចូលរួម ពីសហគមន៍នៅតំបន់ព្រំដែនដីសណ្តរ ទន្លេមេគង្គរវាងកម្ពុជា-វៀតណាម ក្រោអធិបតី លោល សូរ សុភ័ស្ត អគ្គលេខាធិការគណៈកម្មាធិការជាតិ ទន្លេមេគង្គកម្ពុជា. កាលពីថ្ងៃទី២៧ មករា ឆ្នាំ២០២២ ។
លោក វិន ប៊ុនពៅ ប្រធាននាយកដ្ឋានធនធានធម្មជាតិ នៃអាជ្ញាធរទន្លេសាប មានប្រសាសន៍ថា គោលបំណងនៃកិច្ចប្រជុំពិគ្រោះយោបល់ លើលទ្ធផលសិក្សារួមនៅក្នុងតំបន់អាង ទន្លេមេគង្គក្រោម C4 និង C7 រួមមាន ៦ចំណិច ទី១- ការប្រមូលទិន្នន័យសេដ្ឋកិច្ច-សង្គម និងការអភិវឌ្ឍន៍វិស័យចម្រុះ។ ទី២- ការប្រមូលទិន្នន័យជលផល និងការគ្រប់គ្រងធនធាន ជលផលក្នុងតំបន់ និងឆ្លងដែន។ ទី៣- ការគ្រប់គ្រងធនធានទឹក និងគ្រោះទឹកជំនន់ឆ្លងដែននៅក្នុងកម្រិត សហគមន៍រវាងកម្ពុជា និងវៀតណាម ។ ទី៤- ការពិនិត្យស្ថានភាពធនធានទឹកទូទៅ និងការធ្វើបច្ចុប្បន្នភាពនៃទឹកជំនន់ និងផលប៉ះពាល់ ។ ទី៥- ផែនទីតម្រង់ទិសនៃការគ្រប់គ្រងធនធានទឹក និងធនធានពាក់ព័ន្ធឆ្លងដែន ក្នុងកម្រិតសហគមន៍ ។ ទី៦- ការគ្រប់គ្រងធនធានទឹក និងផលប៉ះពាល់ពីគ្រោះ ទឹកជំនន់ឆ្លងដែន គ្រោះរាំងស្ងួត ប្រព័ន្ធអេកូឡូស៊ី ជីវៈចម្រុះ នាវាចរណ៍ និងអេកូទេសចរណ៍ ។
ក្នុងកិច្ចប្រជុំនោះក៏មានការចូលរួម មន្រ្តីតំណាងក្រសួង-ស្ថាប័ន រួមមាន ក្រសួងធនធានទឹក និងឧតុនិយម កសិកម្ម រុក្ខាប្រម៉ាញ់ និង នេសាទក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ ក្រសួងអភិវឌ្ឍន៍ជនបទ គណៈកម្មធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងគណ:កម្មាធិការជាតិទន្លេមេគង្គកម្ពុជា សរុបចំនួន ២៧នាក់ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង