ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខណ្ឌច្បារអំពៅ ឃុបឃិតជាមួយ ក្រុមឈ្មួញចោះបំផ្លាញផ្លូវ ដាក់បំពង់ទុយោបូមខ្សាច់..!

103

ភ្នំពេញ៖បើយោងតាមសេចក្ដីរាយការណ៍ កាលពីព្រឹកថ្ងៃទី២៧ ខែមករាឆ្នាំ២០២២នេះ និងចុះពិនិត្យមើលដោយផ្ទាល់ គឺឃើញថាក្រុមអាជ្ញាធរខណ្ឌច្បារអំពៅ ដោយមានការឃុបឃិតគ្នា ជាមួយក្រុមឈ្មួញបូមខ្សាច់ ចោះបំផ្លាញផ្លូវកៅស៊ូ លេខ១១០ដាក់បំពង់ទុយោបូមខ្សាច់ នៅក្នុងមូលដ្ឋានសង្កាត់ព្រែកថ្មី។ដូចនេះមហាជន ស្នើសុំដល់អាជ្ញាធររាជធានីភ្នំពេញ មេត្តាចុះពិនិត្យមើលផង ចំពោះបញ្ហានេះ ពោលគឺចោះបំផ្លាញ ផ្លូវដាក់បំពង់ទុយោបូមខ្សាច់។

គួរបញ្ជាក់ផងដែរថា កំណាត់ផ្លូវកៅស៊ូលេខ១១០ នៅក្នុងមូលដ្ឋានសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ នៃរាជធានីភ្នំពេញត្រូវក្រុមឈ្មួញ រកសុីបូមខ្សាច់ ពីទន្លេបាសាក់ ឃុបឃិតជាមួយអាជ្ញាធរខណ្ឌច្បារអំពៅ ដោយចោះផ្លូវកៅស៊ូលេខ១១០ ដាក់បំពង់ទុយោបូមខ្សាច់ជាច្រើនកន្លែង ដោយរំភើយពោល គឺអត់ខ្វល់ដើម្បីប្រយោជន៍ ពួកក្រុមគេតែប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង