ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្រ្តីជំនាញ ក.ប.ប. សាខារាជធានី បានរកឃើញ និងដកហូតទំនិញហួស កាលបរិច្ឆេទប្រើប្រាស់ និងមានសាធាតុគីមីហាមឃាត់ប្រមាណ ១០៩.៩៥គីឡូក្រាម

279

 

រាជធានីភ្នំពេញ៖ នាថ្ងៃទី២៦ និង២៧ ខែមករា ឆ្នាំ២០២២ មន្រ្តីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញ ដោយសហការជាមួយមន្រ្តី នៃនាយកដ្ឋានមន្ទីរពិសោធន៍ និងមន្រ្តី នៃមន្ទីរពាណិជ្ជកម្មរាជធានី បាននាំយករថយន្តពិសោនធន៍ចល័ត ផ្នែកម្ហូបអាហារបន្តចុះចុះត្រួតពិនិត្យនូវគ្រឿងឧបភោគ បរិភោគគ្រប់ប្រភេទក្នុងភូមិសាស្រ្តរាជធានី មុនឱកាសបុណ្យប្រពៃណីចិន-វៀតណាមមកដល់។
គោលបំណងគឺដើម្បីស្វែករកទំនិញ មិនមានអនុលោមភាពណាមួយ នៅលើទីផ្សារដែលធ្វើឱ្យប៉ះពាល់ សុខភាពប្រជាពលរដ្ឋទិញ យកទៅបរិភោគនៅក្នុងគ្រួសារ និងទប់ស្កាត់អំពើមិន សុចរិតក្នុងធុរកិច្ចទីផ្សារ។

យោងទៅតាមលទ្ធផល មន្រ្តីជំនាញបានរកឃើញមិនមាន អនុលោមភាពលើមឹកបកធំចំនួន ៦៨គីឡូក្រាម និងទំនិញហួស កាលបរិច្ឆេទប្រើប្រាស់ចំនួន ៤១.៩៥គីឡូក្រាម។ ទំនិញទាំងអស់ត្រូវបាន ដកហូតមករក្សារទុកដើម្បីធ្វើការកម្ទេចចោល និងពិន័យដល់ម្ចាស់ទំនិញផងដែរ។

អត្ថបទដែលជាប់ទាក់ទង