ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា បានវិនិយោគ១០លានដុល្លារបន្ថែម លើសញ្ញាបណ្ណមានបុគ្គលធានារបស់ក្រុម ហ៊ុន CAIC ដើម្បីចូលរួមគាំទ្រ គម្រោងការ សាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ខេត្ដកណ្ដាល

47

ភ្នំពេញ៖ ដោយមើលឃើញ គោលនយោ បាយច្បាស់លាស់ រឹងមាំ របស់រាជរដ្ឋាភិ បាលកម្ពុជា ដែលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជាFTB បានសម្រេចចិត្ដ វិនិយោគ១០.០០០.០០០ ដុល្លារបន្ថែម កាលពីម្សិលមិញខែមករា ឆ្នាំ២០២២ដោយមានទឹកប្រាក់វិនិយោគ សរុបចំនួន៣០.០០០.០០០ដុល្លារអាមេរិក ។ ទឹកប្រាក់វិនិយោគដែលទទួល បានពីសញ្ញាបណ្ណនេះ នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្តាល។ គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ បច្ចុប្បន្នសម្រេចបាន ៣០%ត្រូវនឹងទឹកប្រាក់សរុប ៣៩០លានដុល្លារអាមេ រិក (ដោយមិនរាប់បញ្ចូលថ្លៃដីដែលវិនិ យោគរួចដោយCAIC)។

តាមការបញ្ជាក់ឲ្យដឹងពីលោកឆារស៍ វ៉ាន់ អគ្គនាយករងក្រុមហ៊ុនCAIC ថា៖ គម្រោង សាងសង់អាកាសយានដ្ឋានអន្ដរជាតិតេជោ នៅខេត្ដកណ្ដាលបច្ចុប្បន្នយើងសាងសង់ សម្រេចបាន៣០ភារយហើយដោយចំណាយថវិកា៣៩០លានដុល្លារហើយជាថវិកា ឯកជន ដោយទទួលសិទ្ធវិនិយោគពីរាជរដ្ឋាភិបាលកម្ពុជា ។ បន្ទាប់ពីរាជរដ្ឋាភិបា លកម្ពុជាបានអនុញ្ញាតិ្ដបើកប្រទេសឡើង វិញ និងផ្ដល់អាទិភាព ឲ្យស្ថាប័នរដ្ឋ និងឯកជន ប្រកបអាជីវកម្ម គ្រប់វិស័យ បន្ទាប់ជួបវិបត្ដិកូវិដ-១៩ជិត២ឆ្នាំមកនេះ វិស័យឯកជនជាច្រើន បានគាំទ្រ ។

លោក បន្ដថា៖ ក្រុមហ៊ុន OCIC គឺជាក្រុម ហ៊ុនវិនិយោគក្នុស្រុកមួយធំ ជាងគេក្នុងប្រទេសកម្ពុជា ដែលជំនាញនៅក្នុងការអភិវឌ្ឍន៍លើវិស័យហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យ សំណង់ ការគ្រប់គ្រងអចលនទ្រព្យ ការអប់រំ វេជ្ជសាស្ត្រ ផ្សារទំនើប សណ្ឋាគារ រោងម៉ាស៊ីនកិនស្រូវ និងសង្វាក់ផលិតកម្មជាដើម ជាមួយនឹងគម្រោង សំខាន់ៗជាច្រើនដូចជា អាកាសយាន្តដ្ឋានអន្តរជាតិតេជោ ទីក្រុងកោះពេជ្រ កោះនរា ទីក្រុងរណបជ្រោយចង្វារ និង ទីក្រុងទំនើប Olympia ជាដើម។
លោកបន្ដថា៖ ក្រុមហ៊ុនCAIC គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា (RGC) ដែលតំណាងដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និង ក្រុមហ៊ុនOCIC ។ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សិទ្ធិឱ្យ ក្រុមហ៊ុនCAIC ក្នុងការកាន់កាប់ រចនា ប្លង់ សាងសង់ ធ្វើហិរញ្ញប្បទាន និងគ្រប់គ្រងប្រតិបត្តិការគម្រោង អាកាសយានដ្ឋានអន្តរជាតិតេជោ ។

លោកឌិត សុចល (Dithsochal )ប្រធាន នាយកប្រតិបត្ដិ ធនាគារ ពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា(FTB) បានបញ្ជាក់ថា៖ ក្នុងនាមជាធនាគារពាណិជ្ជក្នុងស្រុកទី១នៅកម្ពុជា ដែលទទួលបានការទុកចិត្តចាប់តាំងពីឆ្នាំ១៩៧៩ ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមលើកកម្ពស់ និងអភិវឌ្ឍទីផ្សារ សេដ្ឋកិច្ច និងសង្គមជាតិ តាមរយៈការជម្រុញ គាំទ្រ និងជួយផ្តល់សេវាហិរញ្ញវត្ថុ ជាមូលដ្ឋានចាំបាច់ ដល់អតិថិជន អាជីវករ និងពាណិជ្ជករក្នុងស្រុក ។

ផ្អែកលើមូលដ្ឋានគ្រឹះអាជីវកម្មដ៏រឹងមាំ សមិទ្ធផលជាច្រើន បទពិសោធន៍ក្នុងដំណើរការ ចូលរួមជួយអភិវឌ្ឍន៏ទីផ្សារនិងសេដ្ឋកិច្ចជាតិរយៈពេល៤០ឆ្នាំកន្លងមកនេះ និងជាមួយទំហំទ្រព្យសកម្មសរុប របស់ធនាគារដែលមានចំនួនប្រមាណ ១,៧ ប៊ីលានដុល្លារ ទំហំឥណទាន សរុបប្រមាណ ១,១៥ ប៊ីលានដុល្លារ និងប្រាក់បញ្ញើសរុបប្រមាណ ១,៥ ប៊ីលានដុល្លារ និងបណ្តាញសាខាចំនួន ១៦សាខា នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB)បានកំណត់ទិសដៅអាជី វកម្មរយៈពេលវែង ក្រោមចក្ខុវិស័យមួយច្បាស់លាស់ ដើម្បីជម្រុញឲ្យ ធនាគារពាណិជ្ជកម្មក្រៅ ប្រទេស នៃកម្ពុជា (FTB) ក្លាយជាធនាគារពាណិជ្ជដែល ទទួលបាន ការពេញចិត្តជាងគេនៅ ក្នុងព្រះរាជាណាចក្រកម្ពុជា ៕. សំរិត

អត្ថបទដែលជាប់ទាក់ទង