ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនកូនទំនើងម្នាក់ ចាប់ឪពុកបង្កើត ផ្ដួលអូសយកទៅដាក់លើគំនរសំរាម ដុតរលាកមួយចំហៀងខ្លួន

308

ពោធិ៍សាត់ ៖ នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ របស់ចៅក្រមសើបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីធានាក្នុងការសើបសួរឲ្យបានល្អ បញ្ជាឲ្យភ្នាក់ងារមានសមត្ថកិច្ចនៃកម្លាំងសាធារណៈនាំជនត្រូវចោទឈ្មោះ ហ៊ុំ ហាត ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ ទីកន្លែងកំណើត ភូមិស្វាយជ្រុំ ឃុំបឹងបត់កណ្ដោល ស្រុកបាកាន ខេត្តពោធិ៍សាត់ ពីបទៈ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ស្ថិតនៅភូមិស្វាយជ្រុំ ឃុំបឹងបត់កណ្ដោល ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

លោក ឧត្ដមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននរគបាលខេត្តពោធិ៍សាត់បញ្ជាក់ថា ជនសង្ស័យត្រូវបានចៅក្រមចោទ និងចេញដីកាឃុំខ្លួន(ហ៊ុំ ហាត)បានធ្វើសកម្មភាពចាប់ឪពុកបង្កើតឈ្មោះ ខំ ហ៊ា អាយុ ៦៧ឆ្នាំ ជនជាតិខ្មែរ ផ្ដួលអូសយកទៅដាក់លើគំនរសំរាម រួចយកដែកកេះដុត បណ្ដាលឲ្យរលាកមួយចំហៀងខ្លួន(ធ្ងន់) ប៉ុន្តែសំណាងល្អបានសាច់ញាតិនៅក្បែរខាងជួយអន្តរាគមន៍ និងបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកបាកាន ដើម្បីជួយសង្គ្រោះ ៕

អត្ថបទដែលជាប់ទាក់ទង