ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ហ៊ុន ម៉ានី៖ ភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៍មី» មានលក្ខណៈប្រវត្តិសាស្ត្រផ្អែក ទៅលើដំណើររឿងពិត នៃថ្នាក់ដឹកនាំដ៏ឆ្នើមរបស់កម្ពុជា

44

ភ្នំបេញ៖ នាព្រឹកថ្ងៃទី២៨ មករា ឆ្នាំ២០២២ នេះ លោកហ៊ុន ម៉ានី បានជួបជាមួយគណៈកម្មការ ផលិតភាពយន្ត៖ «កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៍មី» និងបានស្តាប់នូវបទបង្ហាញអំពីគម្រោង នៃដំណើរការផលិតភាពយន្តភាគនេះ ដែលមានលក្ខណៈប្រវត្តិសាស្ត្រផ្អែក ទៅលើដំណើររឿងពិតនៃថ្នាក់ដឹកនាំដ៏ឆ្នើម របស់កម្ពុជា គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
លោក ហ៊ុន ម៉ានី បានបញ្ជាក់ថា៖
តាមរយៈភាពយន្តដែល នឹងត្រូវផលិតឡើង នេះ នឹងផ្តល់ជាភាពងាយស្រួល សម្រាប់សាធារណជនជាទស្សនិកជនទាំងក្នុង និងក្រៅប្រទេស ក្នុងការទស្សនា និងស្វែងយល់ដឹងកាន់តែ ស៊ីជម្រៅអំពីដំណើរពលិកម្មរបស់ ឥស្សរជនជំនាន់មុនដែលជា ប្រមុខថ្នាក់ដឹកនាំកម្ពុជាបច្ចុប្បន្ន ក្នុងការស្វែករក សុខសន្តិភាពជូនប្រទេសជាតិ ដោយការដាក់ជីវិត ជាដើមទុន។
ឆ្លៀតក្នុងឱកាសនេះ លោកសូមថ្លែងអំណរគុណ គណៈកម្មការផលិតភាពយន្ត «កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៍មី» ចំពោះការធ្វើបទបង្ហាញ និងសូម ជូនពរឱ្យដំណើរ ប្រព្រឹត្តទៅ នៃការផលិតភាពយន្ដ ដ៏មានអត្ថន័យជ្រាលជ្រៅនេះ ប្រកប ដោយភាពរលូន និងទទួលបានជោគជ័យ៕. សំរិត

អត្ថបទដែលជាប់ទាក់ទង