ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឡានម៉ូតូព្រលះគ្នា ស្លាប់ម្នាក់ នៅផ្លូវជាតិលេ៤ ស្រុកអង្គស្នួល..!

65

កណ្ដាល៖ក្រុមសមត្ថកិច្ចបានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោគរវាង រថយន្ត​ និងម៉ូតូបណ្ដាលអោយស្លាប់ម្នាក់នៅកន្លែងកេីតហេតុនិងខូចខាតម៉ូតូ០១គ្រឿងធ្ងន់​ និងរថយន្ត០១គ្រឿងធ្ងន់កាលយប់ថ្ងៃទី២៩ ខែមករា​ ឆ្នាំ២០២២​ វេលាម៉ោង២១:១០នាទី​
លេីកំណាត់ផ្លូវជាតិលេខ៤​ ចំណុច ភូមិព្រៃក្រឡាញ់ ឃុំលំហាច ស្រុកអង្គស្នួល​ ខេត្តកណ្ដាល​ ចន្លោះគីឡូមែត្រ ២៩-៣០។

សមត្ថកិច្ចបន្តទៀតថានៅថ្ងៃទីខែឆ្នាំ​ នឹងវេលាម៉ោងកេីតហេតុខាងលេី​ មានម៉ូតូ ០១គ្រឿង​ម៉ាកហុងដា ឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ​ កំពង់ស្ពឺ១S-9848 បេីកបរដោយឈ្មោះស៊ុន នួន ​ (ស្លាប់នៅកន្លែងកេីតហេតុ) ភេទប្រុស អាយុ3៥ឆ្នាំ​ មានទីលំនៅភូមិ​តាមិញឃុំ មហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺមុខរបរកម្មកររោងចក្រ​ (ម៉ូតូមានកញ្ចក់និងមិនពាក់មួកសុវត្តភាព)
ដែលបានបេីកមកពីទិសខាងលិចទៅទិសខាងកេីត (កំពង់ស្ពឺ-ភ្នំពេញ)​ លុះបើកមកដល់ចំណុចកេីតហេតុខាងលេី​ បានបុកជាមួយរថយន្ត​ ០១គ្រឿង​ ម៉ាក TOYOTA ALPHARD ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ២BH-៦៩៩៣ អ្នកបេីកបរមិនទាន់ស្គាល់អត្តសញ្ញាណ​ (រត់គេចខ្លួនបាត់មុនសមត្ថកិច្ចទៅដល់កន្លែងកេីតហេតុ)
ដែលបើកមកពីទិសខាងកេីត​ទៅទិសខាងលិច (ភភ្នំពេញ-កំពង់ស្ពឺ
)ក្នុងទិសដៅបញ្ជ្រាសគ្នា។

សេចក្ដីសន្និដ្ឋាន​ ៖ករណីនេះបណ្ដាលមកពី​ អ្នកបេីកបរម៉ូតូបើកបរខ្វះការប្រុងប្រយ័ត្ន​ បើកមិនប្រកាន់ស្តាំ ។
ចំណែកសព​ កំលាំងជំនាញ​ បានប្រគល់ជូនក្រុមគ្រួសារ​ យកទៅធ្វេីបុណ្យតាមប្រពៃណី​។

ចំពោះមធ្យោយបាយ​ កម្លាំងជំនាញបាន​ ធ្វេីការវាស់វែង​ យកមករក្សារទុក​ នៅអធិការដ្ឋាននគរបាលស្រុក​ អង្គស្នួល​ ដេីម្បីកសាងសំណុំរឿង​ តាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង