សមត្ថកិច្ចពន្លត់អគ្គិភ័យ កោះហៅនារីម្នាក់ ឈ្មោះ វង្ស លក្ខ័ណា ដែលជាម្ចាស់អាខោនហ្វេបុកមួយឈ្មោះថា NaNa Anna ដែលបានសរសេរថា (ឡានទឹកចចារអត់ត្រូវមែន)
ភ្នំពេញ ៖ នារីម្នាក់ ឈ្មោះ វង្ស លក្ខ័ណា ដែលជាម្ចាស់អាខោន ហ្វេបុក NaNa Anna បានចូលទៅខមិនថា (ឡានទឹកចចារអត់ត្រូវមែន) ដែលជាការប្រមាថមើលងាយមកលើកម្លាំងសមត្ថកិច្ចពន្លត់អគ្គិភ័យរបស់យើង ហើយត្រូវបានសមត្ថកិច្ចកោះហៅ ចូលខ្លួនមកបំភ្លឺ និងសុំទោសជាសាធារណ:នូវកំហុសរបស់ខ្លួន។
សេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សរបស់ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លើករណីដែលហ្វេបុកមួយឈ្មោះថា NaNa Anna ដែលបានសរសេរថា (ឡានទឹកចចារអត់ត្រូវមែន) ដែលជាករណីអគ្គិភ័យខាងលើនេះ កើតឡើងនៅតាមបណ្តោយផ្លូវណតប្រ៊ិត ក្នុងភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២នេះ។
ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ សូមធ្វើការបកស្រាយបំភ្លឺ និងបដិសេធចំពោះហ្វេសបុក NaNa Anna ដែលបានសរសេរបែបនេះ និងធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំមកលើកងកម្លាំងសមត្ថកិច្ច ដែលបានចុះប្រតិបត្តិការអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ ជាពិសេសមានបំណងអាក្រក់បំពុលបរិយាកាសដល់សង្គមជាតិ។