ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អូស្ត្រាលី ជួយកម្ពុជា ក្នុងបច្ចេកទេសស៊ើបអង្កេត បទល្មើសសម្អាតប្រាក់

41

 

ភ្នំពេញ ៖ លោកកាង ប៉ាប្លូ ឯកអគ្គរាជទូតអូស្រ្តាលី រួមជាមួយឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរង នៃអគ្គស្នងការនគរបាលជាតិកម្ពុជា មានសេចក្តីរីករាយ បានបើកសិក្ខាសាលាស្តីអំពីបច្ចេកទេសស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ ដែលក្នុងនោះមានអ្នកចូលរួមមកពីខាងអគ្គស្នងការនគរបាលជាតិ ក្រសួងយុត្តិធម៌ អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុរបស់កម្ពុជា។

សិក្ខាសាលានេះ ជាគំនិតផ្តួចផ្តើមរួមគ្នារវាង ប៉ូលីសសហព័ន្ធសហព័ន្ធអូស្ត្រាលី និងការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម ដែលបន្តមកពីការគាំទ្រជាបន្តបន្ទាប់របស់អូស្ត្រាលី ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងរីករាលដាល ដែលបង្កឡើងដោយបណ្តាញឧក្រិដ្ឋកម្មឆ្លងដែន ពាក់ព័ន្ធនឹងការសម្អាតប្រាក់៕

អត្ថបទដែលជាប់ទាក់ទង