ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាតកម្ម បណ្តាលអោយស្លាប់មនុស្ស ចំនួន ០៥នាក់ និងរបួសធ្ងន់ចំនួន ០១នាក់

48

មណ្ឌលគិរី÷កាលពីថ្ងៃទី០១ ខែ កុម្ភៈ ឆ្នាំ២០២២ នាវេលាម៉ោង ១១ និង៣០នាទី ក្រោយពីបានទទួលព័ត៌មាន បាននៅវេលាម៉ោង ១៣និង៤២នាទី នៅចំណុចស្រែចោតស្ថិតនៅភូមិ មេប៉ៃ ឃុំពូជ្រៃ ស្រុក ពេជ្រាដា ខេត្តមណ្ឌលគិរី។

មានករណី ឃាតកម្ម កើតឡើង ០១ករណី បណ្តាលអោយស្លាប់មនុស្ស ចំនួន ០៥នាក់ និងរបួសធ្ងន់ចំនួន ០១នាក់។

-ជនរងគ្រោះចំនួន ០៦នាក់ មានឈ្មោះដូចខាងក្រោម ៖
១_ឈ្មោះ ម៉ូត ក្រាក់ ប្រុស អាយុ ៤៥ ឆ្នាំ (ស្លាប់)ជនជាតិ ព្នង
២_ឈ្មោះ ក្រាក់ លី ប្រុស អាយុ ១៥ ឆ្នាំ(ស្លាប់)ជនជាតិ ព្នង
៣_ឈ្មោះ នួន សំអាត ប្រុស អាយុ ១៥ ឆ្នាំ (ស្លាប់ )ជនជាតិ ព្នង
៤_ឈ្មោះ ក្រាក់ ស្លុី ប្រុស អាយុ ១២ ឆ្នាំ រងរបួសធ្ងន់ ជនជាតិ ព្នង
៥_ឈ្មោះ ក្រាក់ នី ប្រុស អាយុ ០៥ ឆ្នាំ ជនជាតិ ព្នង ស្លាប់
៦_ឈ្មោះ និច ស្រី អាយុ ៤១ ឆ្នាំ ជនជាតិ ព្នង ស្លាប់។

ជនរងគ្រោឈ្មោះម៉ូត ក្រាក់ ត្រូវបានជនល្មើស បាញ់ត្រូវ០១គ្រាប់ចំក្បាលពីខាងក្រោយធ្លាយមកចំភ្នែកខាឆ្វេង បណ្តាលអោយស្លាប់នៅនិងកន្លែង រីឯជនរងគ្រោះ៤ នាក់ទៀត ត្រូវបានជនល្មើសវាយ នឹងវត្ថុរឹងចំផ្នែកខាងក្រោយនៃក្បាលបណ្តាលអោយស្លាប់ភ្លាមៗ។ នឹងកុមារាម្នាក់ទៀតរងរបួសធ្ងន់។

តាមកាពិនិត្យនិង តាមការស្រាវជ្រាវរបស់ សមត្ថកិច្ចករណីឃាតកម្មខាងលើនេះ កើតឡើងដោយសាររឿងគំនុំ។

ករណីខាងលើនេះ កម្លាំងជំនាញកំពុងស្រាវជ្រាវ រកជនសង្ស័យតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង