ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចនគរបាលខេត្តកំពង់ធំ ឃាត់ខ្លួនម្ចាស់ហាងលក់ម៉ូតូ ភា​រុណស្រុងមី ក្រោយរកឃើញម៉ូតូអត់ពន្ធជាង៣០គ្រឿង

36

កំពង់ធំ ៖កម្លាំងនគរបាលខេត្តកំពង់ធំ បានចុះដកហូតម៉ូតូអត់ពន្ធចំនួន៣១គ្រឿង ពីហាងលក់ដូរមួយកន្លែងដែលមានយីហោ ភា​រុណស្រុងមី ។

ប្រតិបត្តិការចុះបង្ក្រាបទីតាំងទិញលក់ម៉ូតូខុសច្បាប់នេះ បានធ្វើឡើងកាលពី​ថ្ងៃទី​០២ ខែកុម្ភៈ ឆ្នាំ​២០២២ នៅចំណុចហាងទិញលក់ម៉ូតូយីហោ ភារុណស្រុងមី ស្ថិតនៅក្នុងភូមិ​កាតា​យ ឃុំ​សូ​យោង ស្រុក​តាំងគោក ខេត្តកំពង់ធំ ដឹកនាំ​សម្របសម្រួល​ដោយ​លោក សាយ វាសនា ព្រះរាជអាជ្ញារង និង​ជា​អ្នកនាំពាក្យ​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងមានឈ្មោះ បួយ ស្រុងធី ជាប្ដី និងឈ្មោះ ហេង ភារុណ ជា​ប្រពន្ធ ត្រូវឃាត់ខ្លួន។

បន្ទាប់ពីដកហូត វត្ថុតាងរួមទាំងម្ចាស់ទីតាំង ត្រូវបានបញ្ជូនទៅអធិការដ្ឋាន​នគរបាល​ស្រុក​តាំងគោក ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ចាត់វិធានការ​តាមផ្លូវ​ច្បាប់៕

អត្ថបទដែលជាប់ទាក់ទង