ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង បង្ក្រាបករណី ប៉ុនប៉ងឃាតកម្ម និងធ្វើឱ្យខូចខាត ដោយចេតនាមានស្ថានទម្ងន់ទោស

31

ខេត្តស្ទឹងត្រែង ៖ នៅម៉ោង០៨:៣០នាទី ថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០២២ចំណុចភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង កម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងស្ទឹងត្រែង ដឹកនាំដោយលោកនៅ យូណារិទ្ធ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ចុះបង្ក្រាបករណីខាងលើ ចាប់ខ្លួនជនសង្ស័យ០៥នាក់(នៅថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២២ចាប់ខ្លួន២នាក់ម៉ូតូ២គ្រឿង – ថ្ងៃទី៦ ខែកុម្ភ:ឆ្នាំ២០២២ ចាប់ខ្លួន៣នាក់ និងធ្វើការឆែកឆេរលំនៅឋានមួយកន្លែង ចាប់យកវត្ថុតាងរួមមាន÷ដាវ៣; កាំបិតតាំងតោ៣; ដំបងឫស្សី១; សោម៉ូតូ១; កំបាំងកម៉ូតូ១; និងមធ្យោបាយម៉ូតូ៤គ្រឿង។

អំពីរឿងហេតុ ៖ កាលពីថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០២២ ម៉ោង៩:៣០នាទីចំណុចផ្លូវចូល តាដុងតាដាំស្ថិតក្នុងភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ក្រុមជនសង្ស័យខាងលើបានយកកាំបិត និងដាវ ដែលជាវត្ថុតាងខាងលើ ធ្វើសកម្មភាពកាប់ ទៅលើជនរងគ្រោះឈ្មោះខ្លា សុខលីន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករជាជ័រកៅស៊ូ មានទីលំ នៅភូមិអូរកណ្តៀរ ឃុំអូរកណ្តៀរ ស្រុកសំបូរ ខេត្តក្រចេះ បណ្តាលឱ្យរងរបួសដៃស្តាំជាទម្ងន់(កុំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្តស្ទឹងត្រែង) និងកាប់ម៉ូតូរបស់ជនរងគ្រោះ១គ្រឿងបែក បាក់ជាច្រើនកន្លែង ខណ:ពេលជនរង គ្រោះកំពុងរត់ស្រែកឱ្យគេជួយ។

ករណីនេះមូលហេតុមានគំនុំជាមួយគ្នា។

នៅម៉ោង១៨:៤០នាទី ថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០២២ នៅចំណុចទល់មុខសណ្ឋាគាររស្មីពេជ្រ ស្ថិតក្នុងភូមិលើ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ជនង្ស័យខាងលើបាន យកដាវ និងកាំបិតជិះម៉ូតូ១គ្រឿងដេញកាប់ជនរងគ្រោះ ដែលកំពុងជិះម៉ូតូមានគ្នា២នាក់ មានឈ្មោះដូចខាងក្រោម÷
១-ឈ្មោះណុប ចាន់សុភ័ក្ត្រា ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
២-ឈ្មោះឡាំ សំណាង ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិ-សង្កាត់ជាមួយគ្នាខាងលើ។

ករណីនេះនៅពេលដែលជន សង្ស័យដេញកាប់មកដល់ កន្លែងកើតហេតុ ជនរងគ្រោះទាំង២នាក់ ខាងលើ បានផ្តួលម៉ូតូទុកចោល រួចរត់កាត់វាលស្រែទាំងយប់ ពេលនោះជនសង្ស័យ បានកាប់ម៉ូតូជនរងគ្រោះ បាក់បែកជាច្រើនកន្លែង (មូលហេតុមានគំនុំជាមួយគ្នា តាមចម្លើយសារភាព របស់ជនសង្ស័យ)

ក្រោយពេលបទល្មើសប្រព្រឹត្តរួចបន្តិចមក អណាព្យាបាលរបស់ជនរងគ្រោះនិងសាក្សី បានរាយការណ៍ព្រមទាំង ប្រាប់អត្តសញ្ញាណជន សង្ស័យមួយចំនួនមកសត្ថកិច្ច យើងបានតាមស្រាវជ្រាវ ចាប់ខ្លួនជនសង្ស័យខាងលើ បានជាបន្តបន្ទាប់។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកំពុងឃាត់ និងរក្សាទុក ក្នុងអង្គភាពដើម្បីឱ្យការិយាល័យ ជំនាញកសាងសំណុំរឿងបញ្ជូនខ្លួន ទៅអយ្យការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង