ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចតេជោ ចុះផ្សព្វផ្សាយបង្កាជម្ងឺកូវីដ-១៩ ជម្ងឺអេដស៍ និង បញ្ហាគ្រឿងញៀន ជូ នបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅសង្កាត់ទួលសង្កែទី១

27

 

ភ្នំពេញ៖នៅថ្ងៃទីអាទិត្យ ទី០៦ ខែកុម្ភះ ឆ្នាំ២០២២ ដឹកនាំដោយលោក ឯក ឃុនដឿន អភិបាល ខណ្ឌឫស្សីកែវ ក្រុមគ្រូពេទ្យស្ម័គ្រ ចិត្តសម្តេចតេជោ ដែលមានលោក ហ៊ុន ម៉ាណែតជាប្រធាន ក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស័្មគ្រចិត្ត យុវជនសម្តេចតេជោ(TYDA)និងលោកស្រីពេជ្រ ចន្ទមុន្នី អនុប្រធានសមាគមន និងមានការចូលរួមពីប្រធាន អនុប្រធានការិយាល័យ លោកស្រីចៅសង្កាត់ទួលសង្កែទី១ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា សង្កាត់ទួលសង្កែទី១ បានចូលរួមចុះផ្សព្វផ្សាយបង្កាជម្ងឺកូវីដ-១៩ ជម្ងឺអេដស៍ និង បញ្ហាគ្រឿងញៀន ជូ នបងប្អូនប្រជាពលរដ្ឋដែលរស់ នៅសង្កាត់ទួលសង្កែទី១ ក្នុងគ្រានេះដែលក៏បាន នាំយកអំណោយរបស់លោកទាំង២ មកចែកជូនបងប្អូនយេីង ដែលមានជាសម្ភារមួយចំនួនដូចជា ៖ ជែល ម៉ាស អាល់កុល និង ថ្នាំបង្កាជម្ងឺមួយចំនួន ។ ក្នុងឱកាសនេះដែល ការចុះផ្សព្វផ្សាយលេីកនេះ បានជូនដំណឹង និងណែនាំបន្ថែមដល់បងប្អូនយេីងអោយ បន្តរក្សាអនាម័យ និងបរិស្ថានជុំវិញខ្លួន និងបន្ត “៣កុំ និង ៣ការពារ” ។

ក្នុងឱកាសនោះលោកអភិបាល ខណ្ឌឫស្សីកែវ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមអញ្ជេីញទៅចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង