ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បែកការណ៍ម្ដាយជនរងគ្រោះប្ដឹងប៉ូលិសឱ្យចាប់ខ្លួន ឪពុកចុង គំរាមសម្លាប់ និងចាប់រំលោភកូនស្រី រហូតនាងមានផ្ទៃពោះ

45

 

កណ្ដាល៖ បុរសម្នាក់ជាឪពុកចុង ត្រូវបាននគរបាលស្រុកខ្សាច់កណ្ដាល ឃាត់ខ្លួន បន្ទាប់ពីគំរាមសម្លាប់ និងចាប់រំលោភកូនស្រីចុង បានសម្រេចជាច្រើនលើក រហូតនាងមានផ្ទៃពោះ៧ខែ ទើបបែកការណ៍ម្ដាយជនរងគ្រោះប្ដឹង។

ការឃាត់ខ្លួននេះបានធ្វើឡើង នៅភូមិក្នុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល កាលពីថ្ងៃទី០៥ កុម្ភៈ ២០២២។

ជនសង្ស័យឈ្មោះ ឡាំ លួត ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ ឃុំកើតហេតុ ត្រូវឃាត់ខ្លួន (ត្រូវជាឪពុកចុង) ។
រីឯជនរងគ្រោះឈ្មោះ ស. ស.ឡ ភេទស្រី អាយុ​១៦ឆ្នាំ មានទីលំនៅភូមិ ឃុំកើតហេតុ (មានផ្ទៃពោះចំនួន៧ខែ) (ត្រូវជាកូនចុង) ។

សភាពនៃរឿង ៖ រយៈពេល១០ឆ្នាំ មកហើយឪពុកបង្តើតជនរងគ្រោះ បានស្លាប់បាត់បង់ជីវិត ។
ហើយក្រោយមកម្តាយជនរងគ្រោះ ឈ្មោះ ជា សុខលី បានយកប្តីក្រោយមួយទៀតឈ្មោះ ឡាំ លួត ជាជនសង្ស័យ និងរស់នៅលើដំបូលផ្ទះតែមួយ មានកូនក្រោយ ២នាក់ ស្រី១នាក់ ។

លុះដល់ថ្ងៃទីមិនចាំ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង២៤និង០០ នាទី ជនរងគ្រោះកំពុងដេកនៅក្នុងបន្ទប់លើផ្ទះ ស្រាប់តែឪពុកចុងខ្លួនឈ្មោះ ឡាំ លួត បានចូលមកក្នុងបន្ទប់ជនរងគ្រោះហើយឈ្មោះ ឡាំ លួត ។
បានប្រលះឡេវអាវជនរងគ្រោះពេលនោះជនរងគ្រោះ ក៏ភ្ញាក់ដឹងខ្លួន ឈ្មោះ ឡាំ លួត បានយកដៃខ្ទុបមាត់ជនរងគ្រោះ និងបាននិយាយគំរាមថា បើសិនហ៊ានស្រែក អញនិងសម្លាប់ម៉ែអ្ហែងចោល ។ ឮដូច្នេះជនរងគ្រោះមិនហ៊ានស្រែកទេ ហើយឈ្មោះ ឡាំ លួត បានរំលោភសេពសន្ថវៈជនរងគ្រោះ រហូតដល់បានសម្រេច ។

ចំណែកជនរងគ្រោះ មិនហ៊ាននិយាយប្រាប់ម្តាយខ្លួនទេ ។ រំលងបានរយៈពេលប្រហែលកន្លះខែក្រោយមក ពេលយប់ ឈ្មោះ ឡាំ លួត បានចូលទៅក្នុងបន្ទប់ជនរងគ្រោះ ចាប់រំលោភជនរងគ្រោះបានម្តងទៀត ដោយគំរាមថាសម្លាប់ដដែល និងក្រោយមកទៀតឈ្មោះ ឡាំ លួត បានចាប់រំលោភជនរងគ្រោះបានបន្តទៀតសរុបចំនួន៤លើក ។

ដល់ថ្ងៃទី១០ មករា ២០២២ឈ្មោះ ជា សុលី ជាម្តាយ ដោយឃើញជនរងគ្រោះពោះធំ ប្លែកខុសពីធម្មតា ម្តាយជនរងគ្រោះឈ្មោះ ជា សុខលី ។
បានយកជនរងគ្រោះ ទៅពិនិត្យពោះ នៅមណ្ឌលសុខភាព ឃុំព្រែកតាមាក់ គ្រូពេទ្យប្រាប់ថា ជនរងគ្រោះមានផ្ទៃពោះរយៈពេល៧ខែមកហើយ។
ខណៈនោះម្ដាយជនរងគ្រោះ បានសួរនាំទើបដឹងរឿង ក៏ប្ដឹងប៉ូលិសឱ្យចាប់ខ្លួនជនសង្ស័យតែម្ដងទៅ៕

អត្ថបទដែលជាប់ទាក់ទង