ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

Microsoft បានប្រកាសថា នឹងធ្វើការកែសម្រួលកម្មវិធី Office ដើម្បីការពារអ្នកប្រើប្រាស់ ពីការវាយលុកតាមរយៈកម្មវិធី Macros

50

 

ភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department នៅថ្ងៃនេះ បានចេញផ្សាយព័ត៌មានថា ម៉ាក្រូ (Macros) គឺជាកម្មវិធីតូចៗដែលត្រូវបានរចនាឡើង ដើម្បីជួយក្នុងការអនុវត្តការងារដដែលៗនៅក្នុងកម្មវិធី Microsoft Office ប៉ុន្តែក្រុមជនខិលខូចតែងតែព្យាយាម ប្រើមុខងារនេះដើម្បីធ្វើការវាយលុក ចូលទៅក្នុងកុំព្យូទ័ររបស់អ្នកប្រើប្រាស់ ដោយលួចបញ្ចូលកម្មវិធីដែលមាន មេរោគដែលអាចឱ្យពួកគេ លួចយកទិន្នន័យសំខាន់ៗ លុបទិន្នន័យចោល ឬលួចចូលប្រើពីចម្ងាយបាន។

អស់រយៈពេលជាច្រើនឆ្នាំ ក្រុមហ៊ុន Microsoft បានស្វែងរកវិធីដើម្បីការពារអ្នកប្រើប្រាស់ ពីការវាយប្រហារដោយបាន បិទមុខងារនេះ មិនឱ្យបើកដោយស្វ័យប្រវត្តិ ហើយទាមទារឱ្យអ្នកប្រើប្រាស់ចុច នៅលើប៊ូតុងដែលមានពណ៌លឿង ដើម្បីឯកភាពក្នុងការប្រើប្រាស់មុខងារនេះ។ ទោះជាយ៉ាងណាក្ដី ជនខិលខូចតែង តែរិះរកវិធីថ្មីៗ ដោយបង្កើតឯកសារដែលមាន ប្រធានបទពិសេសដើម្បីទាក់ទាញ ជនរងគ្រោះមិនត្រឹមតែបើកវាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើក ដំណើរការមុខងារម៉ាក្រូផងដែរ។

ដើម្បីកែសម្រួលបញ្ហានេះ ចាប់ពីដើមខែមេសា Microsoft នឹងបិទកម្មវិធីម៉ាក្រូទាំងអស់ នៅក្នុងឯកសារដែលទទួលបានពីអុីនធឺណិត ហើយនឹងបង្ហាញការជូន ដំណឹងដល់អ្នកប្រើប្រាស់ថា ឯកសារទាំងនោះ មានភ្ជាប់មកជាមួយនូវកម្មវិធីម៉ាក្រូ និងទាមទារឱ្យពួកគេស្វែងយល់បន្ថែម។ នៅពេលដែលអ្នកប្រើប្រាស់ ចុចនៅលើប៊ូតុងដើម្បីស្វែងយល់បន្ថែម វានឹងបង្ហាញអត្ថបទដែលផ្តល់ព័ត៌មាន អំពីហានិភ័យទាក់ទងនឹងការប្រើប្រាស់កម្មវិធីម៉ាក្រូ៕

អត្ថបទដែលជាប់ទាក់ទង