ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខឹងអ្នកជិតខាងសួរនាំប្រពន្ធ ហៅបក្ខពួកមក កាប់ដល់បន្ទប់ជួល របួសធ្ងន់ម្នាក់

40

 

ភ្នំពេញ ៖ ជនដៃដល់ម្នាក់ ក្នុងចំណោមបក្ខពួកជាច្រើននាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួន ក្រោយធ្វើសកម្មភាពកាប់បុរសម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើង កាលពីម៉ោង៧នឹង៣០នាទីយប់ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំនុចបន្ទប់ជួលលេខ៨ផ្លូវបេតុងក្រុម៧ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា ជនរងគ្រោះឈ្មោះចែម ចាន់រ៉ា អាយុ៣២ឆ្នាំមុខរបរជាងមាស ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ(រងរបួសក្បាលនិងប្រអប់ដែខាងស្តាំ)បច្ចុប្បន្នសំរាកព្យាលបាលមន្ទីរពេទ្យអេម៉ាណូអែល។

ចំណែកជនសង្ស័យឈ្មោះស្រេង សុទ្ធិ អាយុ១៨ឆ្នាំ មុខរបរគ្មានស្នាក់នៅបន្ទប់ជួលលេខ៥ ផ្លូវបេតុងក្រុម៧ ភូមិទួលថ្ងាន់សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ(គ្មានសារធាតុញៀន)អវិជ្ជមានកូវិដ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងទៀតថា នៅមុនពេលកើតហេតុជនរងគ្រោះ និងជនសង្ស័យជួលបន្ទប់នៅក្បែរគ្នាដោយ ជនរងគ្រោះបានសួរនាំប្រពន្ធជន សង្ស័យធ្វើឲ្យមានការប្រច័ណ្ឌ ក៏ជនសង្ស័យបានទៅបបួលបក្ខពួកចំនួន១០នាក់ មកធ្វើសកម្មភាពកាប់ជនរងគ្រោះ ដល់ក្នុងបន្ទប់ជួលចំនួ២កាំបិត បណ្តាលឲ្យរងរបួសធ្ងន់ ហើយក៏គេចខ្លួនបាត់អស់។ក្រោយពីទទួលបានសភាពការណ៍ខាងលើសមត្ថកិច្ចយើង បានចុះដល់កន្លែងកើតហេតុក៏បាន ស្រាវជ្រាវឃាត់ជនសង្ស័យបាន១នាក់។ សំភារៈដកហូតរួមមានទូរសព្ទ មួយគ្រឿងពណ៌ទឹកប្រាក់ ម៉ាកអាយហ្វូនស៊ិច។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួន បណ្តោះអាសន្ននៅអធិការដ្ឋាន នគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង