ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ខៀវ កាញារីទ្ធថា៖ ការផ្តល់ចំណេះដឹង ផ្នែកសរសេព័ត៌មាន ពីមួយជំនាន់ទៅមួយជំនាន់ ពិតជាមានសារៈសំខាន់

310

ភ្នំពេញ៖ ដើម្បីជាការលើកទឹកចិត្តដល់អ្នកសារព័ត៌មាន រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា អ្នកសារព័ត៌មានអាជីពនិង គោរពវិជ្ជាជីវៈធ្វើការផ្តល់ ចែករំលែកចំណេះដឹងផ្នែកសរសេអត្ថបទព័ត៌មាន ពីមួយជំនាន់ទៅមួយចំនួន ពិតជាមានសារៈសំខាន់។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកឡើង ក្នុងពិធីប្រគល់ពានរង្វាន់ លើកទឹកចិត្តអ្នកសារព័ត៌មាន ៥សម័យកាលចាប់ពីទស្សរ៍៧០ រហូតដល់បច្ចុប្បន្ននាព្រឹកថ្ងៃទី២៤មីនាឆ្នាំ២០២២ថា នៅពេលមានសន្តិភាពគេ មិនសូវឲ្យតម្លៃអ្នកសារព័ត៌មាន នោះទេ ប៉ុន្តែអ្នក ព័ត៌មានចាំបាច់ណាស់ក្នុងការ ទាមទារចំណេះដឹងច្រើននិងជំនាញ។

លោកបញ្ជាក់ថា៖«អ្នកព័ត៌មានព្រៀបដូចជាខ្យល់ នៅក្នុងបាល់អីញ្ចឹង ហើយអ្នកសា រព័ត៌មានមួយដែលមានវិជ្ជាជីវៈត្រឹមត្រូវ ធ្វើការប្រកបដោយសីលធម៌ អាចជួយសង្គ្រាម ជាតិ បានច្រើន មិនមែនជួយតែប្រជាជន ធម្មតានោះទេ ជួយរហូតដល់ដល់ដឹកនាំប្រទេស ក្នុងការ សម្រេចចិត្តមួយ ដ៏ត្រឹមត្រូវបាន ដូច្នេះអ្នកសារព័ត៌មានសំខាន់»។ ជាមួយគ្នានោះដែរឯកឧត្តមបាន លើកឡើងទៀតថានៅក្នុងសង្គម បច្ចុប្បន្នអ្នកសារព័ត៌មានក៏បានធ្លាក់ចុះ ពិសេសអ្នកសារព័ត៌មាននៅ តាមបណ្តារាជធានីខេត្ត។ គេមិនបន្ទោសអ្នកសារ ព័ត៌មាន ពេញលេញទេ ប៉ុន្តែគេបន្ទោសអ្នកដែល តាំងខ្លួ នជាអ្នកការសែត។ ឯកឧត្តមក៏បានបន្តថា ការលើកកម្ពស់តួនាទីអ្នកសារព័ត៌មាន គឺមានភាពចាំបាច់ណាស់ ដើម្បីចូលរួមចំណែកទាំងអស់គ្នា ក្នុងសង្គមជាតិយើង។ ដូច្នេះការផ្ទេរចំណេះផ្នែក អ្នកសារព័ត៌ មានពីជំនាន់មួយ ទៅជំនាន់មួយសំខាន់ណាស់។
លោករដ្ឋមន្ត្រីក៏បានបញ្ជាក់ថា៖«ការផ្ទេរចំណេះដឹងពីជំនាន់មួយ ទៅជំនាន់មួយសំខាន់ណាស់មិនថា ចំណេះដឹងអាក្រក់ ឬល្អនោះទេ»។ រដ្ឋមន្ត្រីក្រសួងព័ត៌មានក៏បានលើកឡើងថា នៅសង្គមសម័យដើមអ្នកសរសេរ ការសែតមានពីរបែប គឺ១.អ្នកអត់ចេះអ្វីដែលតែគាត់ ចូលចិត្តសរសេកាសែត គាត់ធ្វើការសែត និង២.អ្នក មានចំណេះដឹងខ្ពស់ដែលអ្នកនោះ ចូលចិត្តសរសេរឿងនយោបាយ និងសង្គមជាតិ ធំៗតែម្តង។ ឱកាសនោះដែរឯកឧត្តមក៏បានឲ្យដឹងថា តួនាទីអ្នកកាសែតក្រោយឆ្នាំ១៩៧៩ ត្រូវបានគេឲ្យតម្លៃច្រើន ដោយអ្នកខ្លះចូលបំរើការការងារមានការប្រឡងចូល។ ប៉ុន្តែអាលូវនេះអ្នកកា សែតមិនប្រឡងទេ ឲ្យអ្នកចូលចិត្តសរសេអាចធ្វើបាន ហើយពួកគេគិតថាការងានេះ ជាការងា រសេរី ។ អ្នកខ្លះធ្វើជាអ្នកកាសែតរួច ហើយទើបចូលសាលាក្រោយ ទើបគេយល់ដឹងពីវិជ្ជាជីវៈ និងសិិទ្ធិរបស់គេ។
លោកក៏បានលើកឡើងទៀតថា សម្រាប់ការប្រគល់ពានរង្វាន់ថ្ងៃនេះ ដើម្បីភ្ជាប់អ្នកធ្វើការកាសែតជំនាន់មុន និងអ្នកកាសែតជំនាន់ក្រោយផងដែរ។ជាងនេះធ្វើឲ្យអ្នកកាសែតជំនាន់មុន ស្រឡាញ់អ្នកកាសែតជំនាន់ ក្រោយមិនមែនអាង អ្នកកាសែតជំនាន់មុន មើលងាយអ្នកកាសែតជំនាន់ក្រោយនោះទេ។
សូមបញ្ជាក់ថា៖ ពិធីប្រគល់«ពានរង្វាន់អ្នកសារព័ត៌មាន ៥សម័យកាលចាប់ពីទស្សរ៍៧០ ដល់បច្ចុប្បន្ន»មានអ្នកសារព័ត៌មាន មកពីស្ថាប័នព័ត៌មានផ្សេងៗគ្នា ចំនួន១៤រូបបានទទួលពាន៕ សំរិត

អត្ថបទដែលជាប់ទាក់ទង