ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្រ្តីម៉ាស្សាម្នាក់ ប៉ងបញ្ចប់ជីវិត មកលោតសម្លាប់ខ្លួន លើ​ស្ពាន​​ស្ទឹង​សង្កែ

145


ខេត្តបាត់ដំបង ៖ ស្ត្រី​ម្នាក់​បាន​ព្យាយាម​មកលោត​ទឹក​​សម្លាប់​ខ្លួនលើ​ស្ពានថ្ម​ថ្មី​​ស្ទឹង​សង្កែ ​​ នៅ​វេលា​ម៉ោង​៧ ព្រឹក​ថ្ងៃ​ទី​២៤​ កញ្ញា នេះ​ នៅ​ត្រង់​ចំណុច​លើ​ស្ពានថ្ម​ថ្មី​​ស្ទឹង​សង្កែ ​​ក្នុងភូមិ​រត​នៈ សង្កាត់​រត​នៈ ក្រុង​បាត់ដំបង។

កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បាត់​ដំបង និង​ប្រជាពលរដ្ឋ​ជួយ​អន្តរា​គម​ន៍​​សង្គ្រោះ​ទាន់​​ពេល​ ប៉ុន្តែស្រ្តីរូបនេះ មិនបានបញ្ជាក់ពីមូលហេតុ ដែលនាំឲ្យនាងមកលោតទឹកនោះទេ។ ស្ត្រី​ដែល​ប៉ុនប៉ង​លោត​ទឹក​​​សម្លាប់​ខ្លួន​នេះ​ ឈ្មោះ​គឹ​ម ស្រី​នូ ហៅណា ​អាយុ​២០​ឆ្នាំ មុខរប​រ​ម៉ាស្សា រស់នៅ​ភូមិ​ស្មាច់ ឃុំ​ស្មាច់ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​ ។ ស្ត្រី​រូប​នេះ​ ត្រូវ​គេ​ប្រទះ​ឃើញ​ដើរទៅ​លើ​ស្ពាន ហើយ​បាន​ព្យាយាម​លោតទឹក​ស្ទឹង​សង្កែ ទើបត្រូវ​កន្លង​កង​រាជអាវុធហត្ថ​ក្រុង និង​ពលរដ្ឋ​ជួយ​អន្តរាគមន៍ ដើម្បី​សង្គ្រោះ​ភ្លាម​ៗ​។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ​កម្លាំង​សមត្ថកិច្ចបាន​សាកសួរ​នាំ​ស្ត្រី​រូប​អំពី​រឿង​រ៉ាវនេ តែ​គេ​មិន​ទាន់​ដឹង​អំពី​មូលហេតុ​នៅឡើយ​ទេ​៕

អត្ថបទដែលជាប់ទាក់ទង