ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្គាល់ឈ្មោះយុវជនម្នាក់ដេកស្លាប់ក្នុងដីឡូត៍ ទំនេរមួយកន្លែង នៅសង្កាត់ត្រពាំងក្រសាំង

138


ភ្នំពេញ៖ករណីកម្មករសំណង់មួយក្រុមប្រទះឃើញយុវជនម្នាក់ដេកស្លាប់ក្នុងដីឡូតិមួយកន្លែងដែលស្ថិតនៅក្នុងភូមិភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យនៅព្រឹកថ្ងៃទី២៤កញ្ញានេះគឺជាករណីនាំគ្នាឆក់ត្រីបែរជាឆក់មនុស្សស្លាប់។
ក្រោយកើតហេតុសមត្ថកិច្ចបានឱ្យដឹងថា៖ជនរងគ្រោះឬសពឈ្មោះ អួង សុង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរនៅផ្ទះ សព្វថ្ងៃស្នាក់នៅកន្លែងកើតហេតុខាងលើ នឹងមានស្រុកកំណើតនៅ ភូមិចាក់ខ្លាញ់ ឃុំពាមរក៏ ស្រុកពាមរក៏ ខេត្តព្រៃវែង។
សម្តត្តកិច្ចបានឱ្យដឹងទៀតថា៖មុនពេលកើតហេតុជនរងគ្រោះ(សព)មានគ្នាបួននាក់ដែលបានបបួលគ្នាដើរឆក់ត្រីដែលកន្លងមកពួកគេដើរឆក់ត្រីស្ទើរតែជារៀងរាល់យប់ទើបដល់ថ្ងៃកើតហេតុនេះគេឆក់ខ្សែភ្លើងស្លាប់តែម្ដង។ករណីនេះសម្តត្តកិច្ចក៏បានឃាត់ខ្លួនបក្សពួករបស់ជនរងគ្រោះឬសពបានបីនាក់មកសាកសួរក្រោយមកគេឆ្លើយសារភាពថានៅម៉ោងប្រហែល១រំលងអាធ្រាតុឈានចូលថ្ងៃទី២៤ ពួកគេមានគ្នាបួននាក់បានដើរឆក់ត្រីជាមួយគ្នា មួយសន្ទុះក្រោយមកក៏ឮសូរសំលេងស្រែកថាអូយ ហើយជនរងគ្រោះក៏ដួលទៅនឹងដីហើយ គ្នាគេទាំងអស់ក៏ដកឌុយភ្លើងចេញនឹងរត់សំដៅទៅជួយជនរងគ្រោះ តែដោយមានសភាពធ្ងន់ធ្ងរពេកក៏ដាច់ខ្យល់ស្លាប់បាត់ទៅ ឃើញដូច្នេះពួកជនរងគ្រោះទាំងបីនាក់ ក៏មានការភិតភ័យនឹងទុកសាកសព ចោលនៅក្នុងស្មៅក្បែជញ្ជាំងផ្ទះគេហើយបានមកផ្ទះរៀងៗខ្លួនទៅ នឹងមិនហ៊ានប្រាប់គេឱ្យដឹងទេរហូតដល់សម្តត្តកិច្ចឃាត់ខ្លួនតែម្ដងទៅ
សមត្ថកិច្ចឱ្យដឹងថា៖ឆ្លងតាមរយៈការពិនិត្យពីគ្រូពេទ្យជំនាញ កោសល្យវិច័ យក្រុងភ្នំពេញ បានឱ្យដឹងថា៖ ស្នាមឆក់ពងខ្លោចនៅម្រាមដៃចង្អុល ដៃខាងឆ្វេងមួយកន្លែងដូច្នេះសន្និដ្ឋានថា ស្លាប់ដោយសារឆក់ចរន្តអគ្គីសនី។សពយុវជនខាងលើត្រូវបានសមត្ថកិច្ចដឹកយក ទៅតម្កល់ទុកនៅវត្តទឹកថ្លាក្រោយមក បានប្រគល់ឱ្យក្រុមគ្រួសារមក ទទួលយកទៅស្រុកកំណើត៕

អត្ថបទដែលជាប់ទាក់ទង