ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រោះថ្នាក់ចរាចរណ៍ ស្លាប់ម្នាក់ របួសធ្ងន់ស្រាល៤នាក់ នៅស្រុកបុទុមសាគរ

61

 

កោះកុង ÷មនុស្សបានស្លាប់ និង៤នាក់ បានរងរបួសធ្ងន់ស្រាល ដោយសារគ្រោះថ្នាក់ចរាចររវាងរថយន្តនិងរថយន្តលើកំណាត់ផ្លូវជាតិលេខ៤៨ នៅចន្លោះបង្គោលគីឡូ ៥៥.៥៦ចំងាយពីរង្វង់មូល សាយ ភូថងប្រមាណ៣០០ម៉ែត្រចំណុចក្លោងទ្វារ វត្តភ្នំត្រងោល ស្ថិតនៅក្នុងភូមិជីមាល ឃុំ អណ្ដូងទឹក ស្រុកបុទុមសាគរខេត្តកោះកុង កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២។

អធិការនគរបាលស្រុកបូទុមសាគរ លោក យេន តូច បានឱ្យដឹងថាករណី គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយសារ រថយន្ត ម៉ាកសាំងយ៉ុងពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AH.8232 បើកបរទិសដៅ ពីកោះកុង ទៅអណ្តូងទឹក មកដល់កន្លែងកើតហេតុ បានបុកពេញទំហឹង ជាមួយរថយន្ត ១គ្រឿងម៉ាក លុិចសុីសRX300ពណ៌ស ពាក់ស្លាកលេខ.កោះកុង 1C.1170ទិសដៅ ពេញពីរខេត្តកំពតទៅក្រុមហ៊ុន ញូញៀន (ទិសដៅបញ្ច្រាស់ទិសគ្នា) ។

លោកអធិការបញ្ជាក់បន្ថែមថា រថយន្តសាំងយ៉ុង បើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបង្ករដោយតៃកុង សាំងយ៉ុងឈ្មោះ ធឿន ផៃ ភេទប្រុសអាយុ៣២ឆ្នាំ រស់នៅក្នុងភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរខេត្តកោះកុង(ស្លាប់) និងអ្នករួមដំណើរ២នាក់ របួសធ្ងន់ស្រាល ។

ចំណែករថយន្ត លុិចសុីសRX300 ម្ចាស់ឈ្មោះ ឆាត់ ម៉ាប់ភេទប្រុសអាយុ៣៤ឆ្នាំ មានទីលំនៅ ភូមិបឹង ឃុំច្រេស ស្រុក មេសាង ខេត្តព្រៃវែង មានអ្នករួមដំណើរចំនួន៥នាក់ រងរបួសចំនួន២នាក់ស្រី១ម្នាក់ រថយន្តលុិចសុីសខូចខាតយ៉ាងធ្ងន់ធ្ងរ ។

ក្រោយកើតហេតុរថយន្តទាំងពីរត្រូវបានកម្លាំងជំនាញយកមករក្សាទុក នៅកន្លែង អធិការនគរបាលស្រុកបូទុមសាគរដើម្បីរងចាំការដោះស្រាយបន្ត។

អធិការស្រុកបូទុមសាគរ បានធ្វើការអំពាវនាវដល់បងប្អូន ជនរួមជាតិខ្មែរយើងទាំងអស់គ្នា ដែលធ្វើដំណើរតាម ដងផ្លូវជាតិ សូមមេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានត្រឹមត្រូវផង ដើម្បីសេចក្តីសុខក្នុងក្រុមគ្រួសាររបស់ បងប្អូន ពិសេសជៀសវាងការគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតឡើងជា យថាហេតុ ៕

អត្ថបទដែលជាប់ទាក់ទង