ធ្លាក់ឈើពីលើអគារ ចំបុរសម្នាក់ស្លាប់
ភ្នំពេញ៖បើយោងតាមសេចក្ដីរាយការណ៍មកថាមានធ្លាក់ឈើពីលើអគារដែលកំពុងសាងសង់ត្រូវចំបុរសម្នាក់ដែលជាកម្មករផ្នែកដឹកជញ្ជូន បណ្ដាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងហេតុ ។ ហេតុការណ៍នេះកើតឡើងនៅរសៀលថ្ងៃ ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២២ នេះ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៃរាជធានីភ្នំពេញ៕