ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ បញ្ជូនជនសង្ស័យ​ម្នាក់​ ទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី​ ពាក់ព័ន្ធ​ករណីលួចម៉ូតូ

111

(បន្ទាយមានជ័យ​)​៖ ជនសង្ស័យម្នាក់​ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួន​ ករណីលួច (ម៉ូតូ) ដែលប្រព្រឹត្តកាលពីវេលាម៉ោង២០និង០០នាទី ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចកាស៊ីណូហ្គោលវើល ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ ដោយអនុវត្តតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ​ ផាត់ ចិន្តា ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន មណ្ឌល៥ ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​ បានឱ្យដឹងថា​ ជនសង្ស័យឈ្មោះ លឹម ឡន ហៅ​ ឆា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិអូរនាង សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង២០ និង០០នាទី ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានធ្វើសកម្មភាពលួចម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០០៧ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1C-2073 របស់ជនរងគ្រោះឈ្មោះ ផាត់ ចិន្តា ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅ បច្ចុប្បន្នមណ្ឌល៥ ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើរួច កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យខាងលើព្រមទាំងចាប់យកវត្ថុតាងម៉ូតូ០១គ្រឿង និង សោរម៉ូតូ ចំនួន០២ដើមយកមកសួរនាំនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង​តាមនីតិវិធី។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថា ក្រោយពីសួនាំ​រួច ជនសង្ស័យ​បានឆ្លេីយសារភាពថា​ ខ្លួនគេពិតជាបានធ្វេីកសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះ￸ខាងលើពិតប្រាកដមែន។ ដោយផ្អែកលេីពាក្យបណ្ដឹងរបស់ជនរងគ្រោះ￸ និងម្លេីយសារភាពរបស់ជនសង្ស័យ​ ព្រមទាំងមានវត្ថុតាងផងនោះ￸ ជនសង្ស័យត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត​ចាត់ការបន្ត។

លោកវរសេនីយ៍ឯក ម៉ែន​ ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ​ និងបង្ក្រាបបទល្មេីស​ បានឱ្យដឹងថា​ ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត​ហើយនៅព្រឹកថ្ងៃចន្ទ ទី២១​ ខែវិច្ឆិកា​​ ឆ្នាំ​២០២២នេះ​ ចំណែកម៉ូតូ​ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ​ក្រុងប្រគល់ជូនម្ចាស់ដេីមវិញហើយដែរ ៕

អត្ថបទដែលជាប់ទាក់ទង