ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកកៀនស្វាយ ២រូបជាផ្លូវការ

130

 

កណ្ដាល៖នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ នេះនៅសាលាស្រុកកៀនស្វាយ នៃខេត្តកណ្ដាលមានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលស្រុកកៀនស្វាយ ចំនួន ០២រូប ជាផ្លូវការ។
ពិធីនេះប្រព្រឹត្តឡើងក្រោមអធិបតីភាព ឯកឧត្ដម នូវប៉េង ច័ន្ទតារា អភិបាលរង នៃគណៈអភិបាលខេត្តកណ្ដាល និង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម គង់់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។

នាឱកាសនោះលោក ឡូវ សុខសាន អភិបាល នៃគណៈអភិបាលស្រុកកៀនស្វាយ បានឱ្យដឹងថាតាមស្មារតីអនុក្រឹត្យលេខ ១១៩ អនក្រ.បក និងផ្អែកតាមការពិនិត្យ និង វាយតម្លៃលក្ខណសម្បត្តិ សមត្ថភាព និង បទពិសោធន៍នៃការងាររបស់មន្ត្រីរាជការនាពេលកន្លងមក និងយោងលើ សំណើរបស់រដ្ឋបាលខេត្ត ក្រសួងមហាផ្ទៃបានសម្រេចតែងតាំងអភិបាលរងស្រុកចំនួន ០២រូប រួមមាន ៖ លោក លីវ វណ្ណថេង និងលោក ស៊ុម ធន ឱ្យទទួលមុខតំណែងជាអភិបាលរង នៃគណៈអភិបាលស្រុកកៀនស្វាយនៃខេត្តកណ្ដាល។
ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល បានមានមតិដោយជំរុញដល់អភិបាលរងស្រុកទើបឡើងថ្មីទាំង២រូបត្រូវមានភាពស្មោះត្រង់ជាមួយមន្ត្រីក្រោមឱវាទ និងថ្នាក់លើជាពិសេសជាមួយរាជរដ្ឋាភិបាល។ បន្ថែមពីនេះអភិបាលរងស្រុកកៀនស្វាយដែលទើបតែងតាំងមុខតំណែងថ្មីទាំង២រូបត្រូវឈ្វេងយល់អំពីច្បាប់នានា ត្រូវរៀនសូត្រពីការងារជាក់ស្ដែង រៀនសូត្រពីចាស់ទុំដើម្បីធ្វើឱ្យការងារទទួលបានជោគជ័យកាន់តែល្អប្រសើឡើង។
ឯកឧត្តមអភិបាលរងខេត្តកណ្ដាល ក៏បានសំដែងនូវការកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាគណៈអភិបាល មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងស្រុកកៀនស្វាយ ដែលបានរួមសាមគ្គីសហការគ្នា ខិតខំប្រឹងប្រែងយ៉ាង សកម្មក្នុងការអនុវត្តកំណែទម្រង់នានា ដែលបានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា ដោយបានជំរុញការអភិវឌ្ឍស្រុកកៀនស្វាយ ឲ្យសម្រេចបាននូវសមិទ្ធផល នានានិងមានការរីកចម្រើនលើគ្រប់វិស័យ។
គួរំលឹកផងដែរថាលោកលីវ វណ្ណថេង អតីតជាចៅសង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅនៃរាជធានីភ្នំពេញត្រូវទទួលនូវមុខតំណែងថ្មីជាអភិបាលរងស្រុកកៀនស្វាយនៃខេត្តកណ្ដាល។អតីតចៅសង្កាត់ព្រែកថ្មីពោលគឺលោកលីវ វណ្ណថេងគឺជាមន្រ្តីមួយរូបដ៏សកម្មការងារ៕

អត្ថបទដែលជាប់ទាក់ទង