ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ រួមជាមួយថ្នាំញៀនជាច្រើនកញ្ចប់

36

 

ភ្នំពេញ ៖ នគរវាលខណ្ឌប្ញស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅថ្ងៃទី២២ ខែ វិច្ចិកា ឆ្នាំ២០២២ វេលាម៉ោង ០៣ និង ០០ នាទីព្រឹក កំលាំងជំនាញខណ្ឌ +ប៉ុស្តិ៍ឫស្សីកែវ បានធ្វើការបង្ក្រាបជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅចំណុច ផ្លូវបេតុង ក្រុមទី០២ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជាលទ្ធផលកំលាំងជំនាញខណ្ឌ+ប៉ុស្តិ៍ បានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ ឈ្មោះ ង្វៀង ធិនទី ភេទ ប្រុស អាយុ៣០ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវបេតុង ក្រុម ទី១៧ ភូមិ មិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ ។ ហើយបានដកហូតវត្ថុតាង មានក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ចំនួន ០៦កញ្ចប់តូច។ ដែកកេះចំនួន ០១, ប្រាក់ចំនួន ២៩៦០០៛ (ពីរមុឺនប្រាំមួយរយរៀល) និងទូរស័ព្ទ មួយគ្រឿង ម៉ាក Huawei ។

នៅចំពោះមុខកំលាំងជំនាញខណ្ឌ+ប៉ុស្តិ៍ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង