ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតម្លើងឋានៈជំនួយការសម្ដេចតេជោ ហ៊ុន សែន ចំនួន៤រូបមានឋានៈស្មើរដ្ឋលេខាធិការ

52

 

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តម្លើងឋានៈជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចំនួន៤រូប។

យោងតាមព្រះរាជក្រឹត្យនៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានឲ្យដឹងថា ជំនួយការរបស់សម្ដេចតេជោ ហ៊ុន សែន ដែលត្រូវបានតម្លើងឋានៈនោះរួមមាន៖

១៖ លោក ឃ្លាំង ហួត មានឋានៈស្មើរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
២៖ លោក នុត ពុធដារ៉ា មានឋានៈស្មើរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
៣៖ លោក ក្រូច ផាន មានឋានៈស្មើរដ្ឋលេខាធិការ
៤៖ លោកស្រី កែវ ច័ន្ទស៊ុនណារី មានឋានៈស្មើរដ្ឋលេខាធិការ។

អត្ថបទដែលជាប់ទាក់ទង