ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកអភិបាលខណ្ឌព្រែកព្នៅ បន្តចុះជួយអ្នកក្រីក្រ៦៧គ្រួសារនៅសង្កាត់សំរោង

95

 

ភ្នំពេញ៖ក្រុមគ្រួសារក្រខ្សត់ចំនួន៦៧ក្រុមគ្រួសារដែលរស់នៅក្នុងសហគមន៍សំរោងខាងត្បូងក្នុងមូលដ្ឋានសង្កាត់សំរោង ខណ្ឌព្រែកព្នៅ នៃរាជធានីភ្នំពេញត្រូវទទួលបាន ការអាណិតអាសូរពីសំណាក់ថ្នាក់ ដឹកនាំខណ្ឌព្រែកព្នៅដោយបានយកអំណោយទៅចែកជូន កាលពីរសៀលថ្ងៃទី១៧ខែធ្នូឆ្នាំ២០២២នេះ។
លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅនៃរាជធានីភ្នំពេញបានអញ្ជើញចុះចែកអំណោយ ជូនប្រជាពលរដ្ឋខ្វះខាតចំនួន៦៧ក្រុមគ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបានអង្ករចំនួន ១០គីឡូក្រាម.មី ចំនួន១៥កញ្ចប់ទឹកត្រី ទឹកសុីអុីវ២ដបនិង ទឹកក្រូច២កំប៉ុងផងដែរ។
ជាមួយគ្នានោះចៅសង្កាត់បានមានមតិដោយសូមថ្លែងអំណរអរគុណយ៉ាង ជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំខណ្ឌព្រែកព្នៅដែលជានិច្ចកាលតែងតែយក ចិត្តទុកដាក់ចំពោះជីវភាពរស់ នៅរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានពិសេសអ្នកទីទ័លក្រ និង ជនចាស់ជរា។ល។និង។ល។
មានមតិសំណេះសំណាលនា ពេលនោះលោកធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅនៃរាជធានីភ្នំពេញបានលើកឡើងថាសកម្មភាពនាពេលនេះគឺជាការអនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ។
ជាមួយគ្នានោះលោកធឹម សំអាន ខណ្ឌព្រែកព្នៅនៃរាជធានីភ្នំពេញបានមានមតិដោយពាំនាំនូវប្រសាសន៍នៃការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង លោកអភិបាលរាជធានីភ្នំពេញឃួង ស្រេង ដោយក្ដីនឹករលឹក។
ក្នុងនោះលោកអភិបាលខណ្ឌព្រែកព្នៅធឹម សំអានបានបន្តទៀតថា ការផ្ដល់អំណោយទាំងអស់នេះគឺពិតជាមានសារៈសំខាន់ណាស់ទុកដោះស្រាយជីវភាពពេលខ្វះខាតហើយសកម្មភាពនៅពេលនេះគឺជាទឹកចិត្តអាណិតអាសូរ របស់ថ្នាក់ដឹកនាំខណ្ឌព្រែកព្នៅហើយអំណោយនេះនិងបានជួយ ចែករំលែកការលំបាកបានមួយ គ្រាផងដែរនៅពេលបងប្អូនជួប ការខ្វះខាតផ្នែកជីវភាពប្រចាំថ្ងៃ៕

អត្ថបទដែលជាប់ទាក់ទង