ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្ត្រី ញឹម វណ្ណដា ៖ វិស័យអប់រំគឺជាអាទិ៍ភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា

426

តាកែវ៖ វិស័យអប់រំ គឺជាអាទិ៍ភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយយុវជន គឺជាទំពាំងស្នងឫស្សី ដូច្នេះយុវជនទាំងអស់ត្រូវតែខិតខំសិក្សារៀនសូត្រឱ្យបានចេះដឹងគ្រប់ៗគ្នា និងប្រកបទៅដោយគុណភាព ថែមទៀតផងដើម្បីបានក្លាយទៅជាទំពាំងស្នងឫស្សីយ៉ាងពិតប្រាកដនោះ។ នេះជាប្រសាសន៍លើកឡើង របស់ឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្ត្រី ញឹម វណ្ណដា ទីប្រឹក្សារាជរដ្ឋាភិបាលនៅក្នុងពិធីចែកវិញ្ញាបនប័ត្រជូន សិស្សានុសិស្សសាលាអន្តរជាតិ ហាយវេយ៍ ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ កាលពីរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២២។

បើតាមលោក ហ៊ន ស្រស់ ដែលជានាយកសាលាអន្តរជាតិ ហាយវេយ៍ បានឱ្យដឹងថា សាលារបស់ លោកនៅក្នុងស្រុកត្រាំកក់ ខេត្តតាកែវនេះ បានបង្កើតឡើងកាលពីខែកក្កដា ឆ្នាំ២០១៤ ដែលមានអាយុ កាល៨ឆ្នាំហើយគិតត្រឹមពេលបច្ចុប្បន្ននេះ។ លោកថា សាលាអន្តរជាតិ ហាយវេយ៍នេះមានថ្នាក់មត្តេយ្យ ភាសាអង់គ្លេស ថ្នាក់មត្តេយ្យភាសាអង់គ្លេស-ខ្មែរ ថ្នាក់ភាសាអង់គ្លេស និងកុំព្យូទ័រ ថ្នាក់ភាសាអង់គ្លេស ទូទៅគ្រប់កំរិត និងវគ្គជំនាញកុំព្យូទ័រ ដោយបច្ចុប្បន្នសាលាមានសិស្សចំនួន ៥៨០នាក់ ស្រី ២៨១នាក់ និងមានបុគ្គលិកសិក្សាចំនួន ១៦នាក់ ។
ឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្ត្រី ញឹម វណ្ណដា បានមានប្រសាសន៍គូសបញ្ជាក់ថា វិស័យអប់រំ គឺជា វិស័យដ៏ចម្បងមួយក្នុងចំណោមវិស័យចម្បងៗមួយចំនួនរបស់រាជរដ្ឋាភិបាល ព្រោះថាការយកចិត្តទុកដាក់ ខ្ពស់ទៅលើវិស័យអប់រំ គឺក្នុងគោលបំណងធ្វើឱ្យការផ្តល់នូវការអប់រំសម្រាប់កុមារតូច និងសម្រាប់យុវជន ចាប់តាំងពីថ្នាក់ទាបរហូតដល់ថ្នាក់ឧត្តមសិក្សាប្រកបដោយគុណភាព ដែលជាកិច្ចការក្នុងការកសាងធន ធានមនុស្សដែលមានចំណេះដឹងគ្រប់គ្រាន់ដើម្បីយកទៅចូលរួមក្នុងកិច្ចការអភិវឌ្ឍន៍ប្រទេសជាតិ ព្រោះថា បើប្រទេសមួយមិនសូវមានពលរដ្ឋជាអ្នកចេះដឹងជ្រៅជ្រះទេ ប្រទេសនោះក៏គ្មានការរីកចំរើនជឿនលឿន ដែរ។ ហេតុដូច្នេះហើយរាជរដ្ឋាភិបាលកម្ពុជា ដែលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបានវិនិយោគយ៉ាងច្រើនទៅលើវិស័យអប់រំនេះ។

ឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្ត្រីបានបន្ថែមថា ពេលនេះប្រទេសជាតិទាំងមូលមានសុខសន្តិភាព ពេញលេញ មានសាលារៀនទាំងរដ្ឋ ទាំងឯកជន នៅទូទាំងប្រទេស។ វាជាឱកាសល្អបំផុតសម្រាប់កុមារ និងយុវជនយើងខិតខំសិក្សារៀនសូត្រក្រេបជញ្ជក់យកចំណេះដឹងទុកជាសម្បត្តិទ្រព្យសម្រាប់ខ្លួនឯង សម្រាប់ក្រុមគ្រួសារ និងសម្រាប់ប្រទេសជាតិនាពេលអនាគត ដោយមិនត្រូវប្រព្រឹត្តនូវអំពើអបាយមុខ ផ្សេងៗដែលសង្គមស្អប់ខ្ពើមមានក្រុមបងតូចបងធំ ឬសេពគ្រឿងញៀនរហូតបោះបង់ចោលការសិក្សានោះ ឡើយ ពោលគឺយុវជន ត្រូវតែធ្វើខ្លួនឱ្យក្លាយទៅជាទំពាំងស្នងឫស្សីដែលប្រកបដោយគុណភាពយ៉ាងពិត ប្រាកដ។ ជាមួយគ្នានេះឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្ត្រី ញឹម វណ្ណដា ក៏បានអបអរសាទរចំពោះចៅៗនៃ សាលាអន្តរជាតិ ហាយវេយ៍ ទាំងអស់ដែលបានទទួលវិញ្ញាបនប័ត្របញ្ជាក់ការសិក្សាប្រចាំឆ្នាំនាពេលនេះ ផងដែរ។
បន្ទាប់ឯកឧត្តមទេសរដ្ឋមន្ត្រី ញឹម វណ្ណដានិងក្រុមការងារឃុំពពេលក៏យកសំលៀកបំពាក់ឈុត ប្រជាការពារចំនួន៩០កំភ្លេរទៅចែកជូនពួកគាត់នៅសាលាឃុំហើយក្នុងនោះប្រជាការពារដែរមានចំនួយ៦ភូមិស្ថិតនៅឃុំពពេលស្រុកត្រាំកក់ខេត្តតាកែវផងដែរ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង