ឃាត់ខ្លួន ជនត្រូវចោទម្នាក់ពីបទ រំលោភលើទំនុកចិត្ត
កំពង់ឆ្នាំង៖ ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និង ដោយមានការសម្របសម្រួលពីឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ។
នៅវេលាម៉ោង១១:៣០នាទីព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ កម្លាំងការិយាល័យព្រហ្មទណ្ឌ អ.ហ ខេត្តកំពង់ឆ្នាំង ចំនួន០៥នាក់ មធ្យោបាយរថយន្ត ០១ គ្រឿង ដឹកនាំដោយលោកវ.ទោ ព្រំ សុីណេ ប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស បានចុះឃាត់ខ្លួន ជនត្រូវចោទ ចំនួន០១នាក់ ឈ្មោះ ផ្លុង ហឿត ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិទ្រាជើង ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង តាមដីកាបញ្ជាឲ្យចូលខ្លួន លេខ ១៥៥ អ.ក ចេញដោយ ឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ឆ្នាំង ពីបទ រំលោភលើទំនុកចិត្ត។
បច្ចុប្បន្នជនត្រូវចោទត្រូវបានកម្លាំងការិយាល័យ ព្រហ្មទណ្ឌ.អ ហ ខេត្ត កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំង។
