ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់​ខ្លួន​ជន​សង្ស័យ​ ២​នាក់ ​ជិះម៉ូតូឆក់ទូរសព្ទ័ដៃជនបរទេស

94

រាជធានីភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ២០២២ វេលា​ម៉ោង​១៣៖៥0នាទី​នៅ​ចំណុច​ ​ផ្លូវលេខ១៥៤ កែងផ្លូវលេខ១៣ភូមិ​២សង្កាត់​ជយ័ជំនះ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ នៃអធិការដ្ឋាន នគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យ ២នាក់ ​​ករណី​អំពើលួច​មានស្ថានទំងន់ទោស(ជិះម៉ូតូឆក់ទូរសព្ទ័ដៃជនបរទេស)។

១-ឈ្មោះ​ ម៉ម សកលហៅពៅ ភេទ​ប្រុស​ អាយុ ១៥ ឆ្នាំ​ ជនជាតិ​ខ្មែរ​មុខរបរ​សិស្សស្នាក់នៅ  ភូមិដើមខ្វិត សង្កាត់ទួលសង្កែ ខណ្ឌឮស្សីកែវ រាជធានីភ្នំពេញ។

២-ឈ្មោះ អាន សុខទិត្យធិរាមហៅអានជូ ភេទប្រុស អាយុ១៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សទីលំនៅផ្ទះលេខ៨EoAផ្លូវលេខ៤៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ដកហូតម៉ូតូ ១គ្រឿងម៉ាក HONDA Beat ពណ៌សពាក់ស្លាកលេខ ភ្នំពេញ ១ IU៣២៤៤ លេខតួ CH ១១OC ៩០៦១៧២៥ (ជាមធ្យោបាយសំរាប់ជនសង្ស័យជិះធ្វើសកម្មភាព)។

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ បានឲ្យដឹងថា កាល​ពី​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២២ ​វេលា​ម៉ោង​១៣៖​៥0នាទី មានជនរងគ្រោះ ២នាក់ (ស្រី១នាក់) ជាជនបរទេសបានដើរតាមបណ្តោយផ្លូវលេខ១៥៤ពីទិសខាងកើតមកលិចមកដល់ចំណុចផ្លូវលេខ១៣ ដោយជនបរទេសស្រីកាន់ទូរសព្ទ័នៅដៃ ពេលនោះជនសង្ស័យ ២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាក HONDA Beat ពណ៌សផ្លាកលេខភ្នំពេញ១IU ៣២៤៤ ឈ្មោះ អាន សុខទិត្យធិរាម ភេទប្រុស អាយុ១៦ឆ្នាំ ជិះទៅអែបស្តាំដៃជនរងគ្រោះហើយជនសង្សយ័ឈ្មោះ ម៉ម សកល ភេទប្រុស អាយុ១៥ឆ្នាំ អង្គុយខាងក្រោយបានយកដៃស្តាំធ្វើសកម្មភាពឆក់យកទូរសព្ទ័ដៃពីដៃជនរងគ្រោះបានសំរេចកាន់នៅដៃ ភ្លាមនោះជនរងគ្រោះស្រែកឆោឡោប្រតាយប្រតប់ជ្រុះទូរសព្ទ័ដៃហើយជនរងគ្រោះបានរើសយកទូរសព្ទ័វិញដើរចេញទៅបាត់ ហើយប្រជាពលរដ្ឋឃើញស្រែកឆោឡោថាចោរៗស្របពេលនោះកម្លាំល្បាតប៉ុស្តិជយ័ជំនះមកដល់អន្តាគមន៍ឃាត់ខ្លួនជនសង្សយ័បានចំនួន ២នាក់ រួមជាមួយវត្ថុតាងម៉ូតូ១គ្រឿង យកមកប៉ុស្តិ៍នគរបាលជយ័ជំនះ ដើម្បីធ្វើការសាកសួរ។

ក្រោយពីធ្វើការសាកសួរនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់ បានសារភាពថាខ្លួនទាំង២នាក់ បានធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃពីជនរងគ្រោះពិតប្រាកដមែន។  ​

បច្ចុប្បន្ន​កម្លាំងប៉ុស្តិ៍​បាននឹងកំពុង​កសាង​និតិវិធីតាមផ្លូវច្បាប់ និងយកសំណាក​រកជំងឺ​កូវីដ​១៩ ​ជាលទ្ធផល​ពុំមានវិជ្ជមានកូវីដ​១៩ ព្រមទាំងបានធ្វើតេស្តគ្រឿងញៀនរកសារធាតុញៀនជាលទ្ធផល គឺមានសារធាតុញៀនក្នុងទឹកនោម៕

អត្ថបទដែលជាប់ទាក់ទង