ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋមានគ្រួសារស្លាប់ដោយសារជម្ងឺកូវីដ-១៩ ចំនួន ៥៦គ្រួសារ នៅខណ្ឌប្ញស្សីកែវបានទទួលថវិកាក្នុងនោះក្នុងមួយគ្រួសារចំនួន២លានរៀល

120

 

ភ្នំពេញ៖ទី១៩ ខែធ្នូ ឆ្នាំ២០២២ រដ្ឋបាលខណ្ឌឫស្សីកែវ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មកជូនបងប្អូនប្រជាពលរដ្ឋដែលមានគ្រួសារស្លាប់ដោយសារជម្ងឺកូវីដ-១៩ ចំនួន ៥៦គ្រួសារ ក្នុងនោះក្នុងមួយគ្រួសារទទួលបានថវិកា ២,០០០,០០០រៀល (ពីរលានរៀលគត់) ។
ក្នុងពិធីនេះមានការអញ្ជេីញចូលរួ មក្រោមអធិបតីភាព លោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ និងមានការអញ្ជេីញចូលរួមពីលោកអភិបាលរងខណ្ឌ ប្រធានការិយាល័យ និងលោកចៅសង្កាត់ ។
ក្នុងឱកាសនោះលោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ បានសម្ដែងនូវការអាណិតអាសូរនិងសោកស្ដាយបំផុតចំពោះបងប្អូនជនរងគ្រោះដែលស្លាប់ទៅដោយសារជំងឺកូវីដ១៩នេះហើយជំងឺនេះជាជំងឺសកលកើតពេញពិភពលោ។
តែទោះបីជាយ៉ាងណាក៏ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ចំពោះគ្រួសារជនរងគ្រោះហើយបានផ្លល់ថវិកាដល់គ្រួសារជនរងគ្រោះថែមទៀតផង។

លោកបានបញ្ជាក់ផងដែរថា ថ្វីត្បិតតែបច្ចុប្បន្នកម្ពុជាយេីង បានឃ្លាតពីបន្ទាត់ប្រកាសអាសន្នពីជម្ងឺកូវីដ-១៩ នេះក៏ពិតមែន ប៉ុន្តែយេីងក៏មិនត្រូវភ្លេចឡេីយនូវអនុសាសន៍ដ៏មានន័យរបស់សម្តេចតេជោ គឺ អនុវត្តអោយបាន “បីកុំ និង បីការពារ” និង ចូលរួមចាក់វ៉ាក់សាំងដេីម្បីការពារជម្ងឺកូវីដ-១៩ ទាំងអស់គ្នា ៕

អត្ថបទដែលជាប់ទាក់ទង