ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ០៥ ធ្នូ ២០២២ សរុបចំនួន ៩០៩៥០នាក់ ត្រូវជា ៧២.៣៣ភាគរយ នៃចំនួនបេក្ខជនមកប្រឡង

100

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២២ខែធ្នូឆ្នាំ២០២២នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៥ ធ្នូ ២០២២ ដោយមានបេក្ខជនប្រឡងជាប់សរុប ៩០៩៥០នាក់ ត្រូវជា ៧២.៣៣ ភាគរយនៃចំនួនបេក្ខជនមកប្រឡង និង បេក្ខជនជាប់និទ្ទេស A ចំនួន ១០៤៩នាក់។

ក្រសួងអប់រំ យុវជន និងកីឡាសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ ការប្រកាសលទ្ធផល ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៥ ធ្នូ ២០២២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ សម្រាប់រាជធានីភ្នំពេញនិងខេត្តកណ្តាល និងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ សម្រាប់ខេត្តដទៃទៀត។

ជាលទ្ធផល បេក្ខជនប្រឡងជាប់សរុប ៩០៩៥០នាក់ ត្រូវជា ៧២.៣៣ ភាគរយនៃចំនួនបេក្ខជនមក ប្រឡង។ បេក្ខជនជាប់និទ្ទេស A ចំនួន ១០៤៩នាក់, និទ្ទេស B ចំនួន ៧២៣២នាក់, និទ្ទេស C ចំនួន ១៩០៥៣ នាក់, និទ្ទេស D ចំនួន ៣១១៦៦នាក់, និងនិទ្ទេស E ចំនួន ៣២៤៥០ នាក់៕

អត្ថបទដែលជាប់ទាក់ទង