ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកយាយម៉ៅពេជ្រនិល ហាក់កាន់តែស្ងប់ស្ងាត់ លែងមានអ្នកចូលសែនបែរបន់ ដូចមុន ក្រោយពេលមានផ្លូវល្បឿនលឿន

94

 

ភ្នំពេញ ៖ ក្រោយពេលដែលការសាងសង់ផ្លូវល្បឿនលឿនបានសម្រេច និងដាក់ឲ្យការដំណើរបានយ៉ាងរលូនមកនោះ ធ្វើឲ្យការធ្វើដំណើរតាមផ្លូវជាតិលេខ៤ មានការស្ងប់ស្ងាត់ជាងមុន ជាពិសេសតំបន់លោកយាយម៉ៅពេជ្រនិលតែម្តង។

លោកយាយម៉ៅពេជ្រនិល ហាក់កាន់តែស្ងប់ស្ងាត់ទៅៗហើយ ដោយសារតែអ្នកដំណើរជាច្រើនបានផ្លាស់ប្តូរទៅប្រើប្រាស់លើផ្លូវល្បឿនលឿន លែងមានអ្នកបងប្អូនប្រជាពលរដ្ឋ ដ៏ដូចជាអ្នកដំណើរ មិនមានអ្នកចូលមកដាក់ផ្លែចេក និងអុជធូបបែរបន់សុំសេចក្តីសុខសប្បាយតាមផ្លូវដូចមុនទៀតនោះទេ។ ចំណែកឯកអាជីវករលក់តាមផ្លូវ ក៏លក់មិនសូវដាច់ផងដែរ ។

អត្ថបទដែលជាប់ទាក់ទង