ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចនគរបាលស្រុកលើកដែក បានរកឃើញសាកសពបុរស ដែលលោតទឹកពីលើស្ពានអ្នកលឿងហើយ

68

ស្រុកលើកដែក៖ នៅព្រឹកថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០២២
ករណី៖លោតទឹកសម្លាប់ខ្លួន (ជនរងគ្រោះឈ្មោះ រិន ឌីណា ភេទប្រុស អាយុ ៣០ឆ្នាំ ) នៅចំណុចកណ្តាលស្ពានអ្នកលឿង ស្ថិតក្នុងភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ។កាលពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២២ វេលាម៉ោង ១០ និង២០នាទី(ម៉ោងដឹងហេតុ) ។

តាមការសួរបំភ្លឺព័ត៌មានពីប្រពន្ធជនរងគ្រោះឈ្មោះ ថន រស្មី បានឱ្យដឹងថា ឈ្មោះ រិន ឌីណា(ប្តី) ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិ ទី១៧ ឃុំល្មៀង ស្រុកត្បូង ឃ្មុំខេត្តត្បូងឃ្មុំ បានអោយដឹងថាក្នុងកំឡុង១ខែចុងក្រោយនេះប្តីប្រពន្ធខ្លួនតែងតែឈ្លោះទាស់ទែងគ្នាជាញឹកញាប់ ហើយហើយជនរងគ្រោះតែងតែនិយាយថាខ្លួនហ្នឹងទៅលោតទឹកសម្លាប់ខ្លួន នៅលើស្ពានអ្នកលឿងលុះដល់ថ្ងៃកើតហេតុ ឈ្មោះ រិន ឌីណា បានជិះម៉ូតូចេញពីផ្ទះ ប្រពន្ធស្មានតែទៅធ្វើការបាត់ប្តីរហូតដល់ម៉ោង១រសៀលក៍មានគេតេទូរស័ព្ទមកប្រាប់ថាប្តីរបស់ខ្លួនបានទៅលោតទឹកនៅស្ពានអ្នកលឿង។ (តាមការសួរប្រជាពលរដ្ឋដែលឆ្លងកាត់នៅលើស្ពាន)ហើយ មកដល់ចំណុចកើតហេតុ ជនរងគ្រោះក៏ទុកម៉ូតូចោលអែបខឿនស្ពានបានលោតពីលើស្ពានត្សឹបាសា( អ្នកលឿង) បានលោតចុះមកក្រោមបាត់តែម្តងទៅ ។

វត្ថុតាងរបស់ជនរងគ្រោះមាន៖ ១-ម៉ូតូម៉ាក ឌ្រីមសង់ ពណ៌ខ្មៅចំនួនមួយគ្រឿង ស្លាកលេខ ត្បូងឃ្មុំ 1G-6745
២-ទូរសព្ទដៃម៉ាកអូប៉ូចំនួន០១គ្រឿង ៣-អាវប៉ារ៉ា០១
៤-មួកទាហាន០១ពណ៌ខ្មៅ ៥-អង្រឹងក្រណាត់ចំនួន ០១
៦-ស្បែកជើងចំនួន០១គូ ។

មកដល់ព្រឹកថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២២ វេលាម៉ោង ៦និង០០នាទី នេះ ប្រជាពលរដ្ឋដាក់មោង ក៏ប្រទះឃើញសាកសពអណ្ដែតទឹកដោយមានចម្ងាយពីគល់ស្ពានប្រហែល៧Kmនឹងបានរាយការណ៍មកសមត្ថកិច្ច ។

ក្រោយពីបានទទួលព័ត៌មានពីប្រជាពល
រដ្ឋភ្លាម កម្លាំងប៉ុស្តិ៍នគរបាលព្រែកទម្លាប់ កម្លាំងប៉ុស្តិ៍នគរបាលកំពង់ភ្នំ និងកម្លាំងជំនាញ បានចុះទៅដល់ទីតាំងសាកសពអណ្តែតទឹកភ្លាម និងបានបង្កើតគណៈ
កម្មការពិនិត្យសាកសព។

សមត្ថកិច្ចបានបង្កេីតគណកម្មការរួមមាន៖ – កម្លាំងជំនាញ ផ្នែកពិនិត្យវិភាគស្រុក – កម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុក – ប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ភ្នំ -កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកទម្លាប់ – លោក មេឃុំ និងក្រុប្រឹក្សាឃុំកំពង់ភ្នំ – គ្រូពេទ្យ – មេភូមិ។

ការពិនិត្យសព សក់ស្លូត អាវដៃវែងពណ៌សកឌុប អាវក្នុងយឺតពណ៌ឈាមជ្រូក លីអូម៉ាក ខ្លាស
ការសន្និដ្ឋានថា៖ សាកសព ស្លាប់ដោយសារលោតទឹកសម្លាប់ខ្លួន ។
សពត្រូវបានប្រគល់ជូនទៅក្រុមគ្រួសារដេីម្បីយកទៅធ្វេីបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង