ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ករណីអគ្គីភ័យ​​មួយកន្លែង បានកើតឡើង នៅតាមបណ្តោយផ្លូវមុនីរ៉េត ផ្ទះលេខ១៧១​

68

រាជធានី​ភ្នំពេញ​៖ (ព័ត៌មាន​លម្អិត​)​ នៅវេលាម៉ោង ០២:៣០ នាទីយប់​ ថ្ងៃចន្ទ​ ៤កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូឆ្នាំ២០២២ មានករណីអគ្គីភ័យ​​មួយកន្លែងបានកើតឡើងនៅតាមបណ្តោយផ្លូវមុនីរ៉េត ផ្ទះលេខ១៧១​ ក្រុម៤៩​ ភូមិ១៦​ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ​ ម្ចាស់ទីតាំងឈ្មោះ​ ហ៊ួត មុំ ភេទ​ ស្រី អាយុ​ ៤១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ​ លក់ឈើបាឡែត។

មូលហេតុ:​ កំពុង​បន្ត​ការស្រាវជ្រាវ​ ។
ប្រភេទសំណង់: ឈើប្រក់សង័្កសីទំហំ​ ០៨x២៥​ ម៉ែត្រ​ ។
ខូចខាតសម្ភារៈ ឆេះផ្ទះអស់ចនួន​ ០១​ ខ្ន​ង នឹងបានឆេះរាលដាលដល់ផ្ទះអ្នកជិតអស់ចំនួន០៣លែ្វង​ ជាមួយ​នឹង​រថយន្ត​តាកូម៉ាចំនួន​មួយ​គ្រឿង​ផងដែរ​។

-​ ស្លាប់​មនុស្ស​ :​ គ្មាន​ ។
-​ របួស​មនុស្ស​: គ្មាន ។

កងកម្លាំង​អន្តរាគមន៍​បង្ការ​ពន្លត់​អគ្គិភ័យ​ និងសង្គ្រោះ​ បាន​ប្រេី​ប្រាស់​រថយន្តការិយាល័យអគ្គិភ័យ​ចំនួន ២១​ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ៤២​ រថយន្ត​ ស្មើរនឹង ១៦៨​ ម៉ែត្រគូប ។

រថយន្តជំនួយអន្តរាគមន៍:
រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ០១​ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១​ រថយន្ត​ ស្មើរនឹង ០៦​ ម៉ែត្រគូប​ ៕

អត្ថបទដែលជាប់ទាក់ទង