ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋរងគ្រោះដោយ អគ្គីភ័យបំផ្លាញផ្ទះ និងទ្រព្យសម្បត្តិ បានទទួលអំណោយកាកបាទក្រហមកម្ពុជា

117

 

ភ្នំពេញ៖កាលពីរសៀលថ្ងៃ ទី២៦ ខែ ធ្នូ ឆ្នាំ ២០២២ នេះ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ
៧មករា ដឹកនាំដោយ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា និង ជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដោយបានចុះសាកសួរសុខ
ទុក្ខ និងនាំយអំណោយមនុស្សធម៌ទៅផ្តល់ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារអគ្គីភ័យចំនួន១៤គ្រួសារ កាលពីវេលាម៉ោង១.៣០
យប់ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២២នេះ ស្ថិតនៅភូមិ១២ ក្នុងបុរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករានៃរាជធានីភ្នំពេញ។
មានប្រសាសន៍នាខណៈ ពេលនោះលោក ថេង សុថុល អភិបាលខណ្ឌ៧មករានិងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ៧មករាបានពាំនាំនូវការចូល
រួមសោកស្តាយពីសំណាក់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទ
ក្រហមកម្ពុជា រាជធានីភ្នំពេញ និងជាពិសេសសម្តេចកិត្តិព្រឹទ្ឋបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជាមួយគ្រួសាររងគ្រោះ និងសូមឲ្យមេត្តាកាត់ចិត្ត កុំអស់សង្ឃឹម ឲ្យតែនៅមានជីវិតរស់នៅ គឺបងប្អូនអាចប្រកបរបររកទទួលទាន ដើម្បីស្តាជីវ
ភាពគ្រួសារឡើងវិញ ព្រមទាំងសូមអំពាវនាវក្រើនរំលឹកទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់
សូមប្រុងប្រយត័្នឲ្យបានខ្ពស់ក្នុងការបង្ការចំពោះគ្រោះអគ្គីភ័យនេះព្រោះរដូវនេះជារដូវរំហើយធ្លាក់ខ្យល់មកពីទិសខាងជើង។ លោក ក៏បានគូសបញ្ជាក់ថា៖
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ប៊ុន រ៉ានី ហ៊ុន សែន តែងតែយកចិត្តទុកដាក់គិតគូរជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋជាទូទៅ
ជាពិសេសជនរងគ្រោះ និង ជនងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់ពីវណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ពោល គឺ“ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា“ ។

អំណោយមនុស្សធម៌ដែលបានចែកជូនក្នុង១គ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកសុីអុីវ១យួរ និងថវិកាចំនួន១០មុឺនរៀល ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង