ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌឫស្សីកែវ ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋប្រមាណ ៣០០នាក់នៅសង្កាត់ឫស្សីកែវ

205

 

ភ្នំពេញ៖នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ រដ្ឋបាលខណ្ឌឫស្សីកែវ បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលស្ថិតនៅក្នុងភូមិសាមគ្គី ភូមិឃ្លាំងសាំង និង ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ក្នុងពិធីមានការអញ្ជើញចូលរួមក្រោមអធិបតីភាព លោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ តំណាងដ៏ខ្ពង់ខ្ពស់របស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក ពឹង រតនៈ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ លោកប្រធានការិយាល័យ លោកចៅសង្កាត់ឫស្សីកែវ ក្នុងពិធីនោះមានបងប្អូនប្រជាពលរដ្ឋប្រមាណ ៣០០នាក់ ។
ឆ្លៀតក្នុងឱកាសនេះដែរ លោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវបានរំលឹកដល់ប្រជាពលរដ្ឋឱ្យទុកដាក់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឱ្យបានល្អព្រោះនេះជាទ្រព្យដ៏មានតំលៃរបស់បងប្អូនហើយ។

នាឱកាសនោះដែរលោកអភិបាលខណ្ឌឫស្សីកែវបានធ្វើការចែកវិញ្ញបនបត្រសម្គាល់ម្ចាស់អចលនវត្ថុមានចំនួន ៣,០១៨ ប័ណ្ណ៕

អត្ថបទដែលជាប់ទាក់ទង