ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌទួលគោក ចុះចែកអំណោយសង្គ្រោះបឋម ជូនដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយអគ្គិភ័យចំនួន ១៩ គ្រួសារ

93

 

ភ្នំពេញ៖នៅថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ២០២២ អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌទួលគោក ដឹកនាំដោយ លោកជា ពិសី អភិបាលខណ្ឌទួលគោក និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌទួលគោក អមដំណើរដោយ លោក កែវ សុភា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមខណ្ឌទួលគោក លោក លោកស្រី អភិបាលរងខណ្ឌ និងមន្ត្រីសាលាខណ្ឌទួលគោក លោក លោកស្រី សមាជិកគណៈកម្មាធិកាអនុសាខាកាកបាទក្រហមខណ្ឌ ព្រមទាំងមានការអញ្ជើញចូលរួមពី លោក លោកស្រី ក្រុមការងារអនុសាខាកាកបាទក្រហមខណ្ឌ-សង្កាត់ បឹងសាឡាងបានចុះចែកអំណោយសង្គ្រោះបឋម ជូនដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយអគ្គិភ័យ កាលពីយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ ។

ក្នុងឱកាសនោះលោកជា ពិសី អភិបាលខណ្ឌទួលគោកបានសម្ដែងនូវការសោកស្ដាយនិងអាណិតអាសូរយ៉ាងខ្លាំងចំពោះគ្រួសារជនរងគ្រោះដោយអគ្គីភ័យឆេះផ្ទះខាងលើហើយលោកក៏បានអំពាវឱ្យបងប្អូនយកចិត្តទុកដាក់ប្រុងប្រយ័ត្នកុំឱ្យមានគ្រោះថ្នាក់កើតឡើងបន្តទៀត។

ប្រជាពលរដ្ឋ ដែលរងគ្រោះដោយអគ្គិភ័យ កាលពីយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ មានចំនួន ១៩ គ្រួសារ បានទទួលអំណោយដោយក្នុង១គ្រួសារៗ ទទួលបាន រួមមាន៖ អង្ករ២០គីឡូក្រាម ទឹកសុីអុីវ១យួរ ត្រីខ១យួរ ម៉ាស់១ប្រអប់ មី១កេស និងថវិកាចំនួន៥០,០០០ រៀល៕

អត្ថបទដែលជាប់ទាក់ទង