ផ្ទេរទទួលទីតាំង អតីតសាលាក្ដីខ្មែរក្រហម មកក្រោមការគ្រប់គ្រង របស់បញ្ជាការដ្ឋានកងទ័ពជើងគោក
ភ្នំពេញ៖ ការិយាល័យរដ្ឋបាលនៃ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬសាលាក្ដីខ្មែរក្រហម នៅថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០២២ បានរៀបចំពិធីផ្ទេរទទួលទីតាំងអតីតសាលាក្ដីខ្មែរក្រហមមកក្រោមការគ្រប់គ្រងរបស់បញ្ជាការដ្ឋានកងទ័ពជើងគោក ក្រោមអធិបតីភាព ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។
ពិធីប្រគល់ និងទទួលនេះធ្វើឡើងបន្ទាប់ពីសាលាក្ដីខ្មែរក្រហមបានបិទបញ្ចប់ទាំងស្រុងនៃដំណើការជំនុំជម្រះក្ដីលើសំណុំរឿងទាំងអស់ដែលមាននៅក្នុងតុលាការកូនកាត់មួយនេះ។
សូមជម្រាបថា អតីតសាលាក្ដីខ្មែរក្រហមនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រគល់មួយផ្នែកនៃទីតាំងបញ្ជាការដ្ឋានកងទ័ពជើងគោក ចាប់តាំងពីឆ្នាំ២០០៦ សម្រាប់រៀបចំជាតុលាការកាត់ក្ដីលើឧក្រិដ្ឋកម្មនៅក្នុងរបបកម្ពុជាប្រជាធិបតេយ។
