ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចក្រឡាហោម ស ខេង និងឯកឧត្តម កែ គឹមយ៉ាន បានអញ្ជើញដល់កន្លែង កើតហេតុការណ៍ នៃគ្រោះអគ្គិភ័យ ឆាបឆេះកាស៊ីណូ នៅប៉ោយប៉ែត

56

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានអញ្ជើញដល់កន្លែង កើតហេតុការណ៍ នៃគ្រោះអគ្គិភ័យ ឆាបឆេះកាស៊ីណូ នៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យដើម្បីដឹកនាំបញ្ជាការជួយពន្លត់អគ្គីភ័យ និងជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ។

ហេតុការអគ្គិភ័យឆាបឆេះអាគារក្រុមហ៊ុនក្រេនដាយមេនរីសត Royal G Club ទីតាំងភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តាំងពីកណ្តាលអាធ្រាតយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ រហូតមកដល់ពេលនេះ

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានចុះដឹកនាំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបន្ទាយមានជ័យ ប្រើប្រាស់កម្លាំងសរុបកំពុងដុតដៃជើងធ្វើការសង្គ្រោះ និងគ្រប់គ្រងស្ថានការ តាំងពីយប់មក។
មកដល់ម៉ោងភ្លើងនៅតែបន្តឆាប់ឆេះ ហើយទំហំនៃការខូចខាតនៅមិនទាន់ប៉ាន់ប្រមាណបាននៅឡើយ។

អត្ថបទដែលជាប់ទាក់ទង