ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បារីអេឡិចត្រូនិក (E-Cigarette) ចំនួន ៧,២០០ប្រអប់ ត្រូវបានដុតកម្ទេចចោល

131

ភ្នំពេញ៖ សាខា ក.ប.ប. រាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្នងការនគរបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌដង្កោ មន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ និងទីលានចាក់សម្រាមខណ្ឌដង្កោ បាននាំយកផលិតផលបារីអេឡិចត្រូនិក(E-Cigarette) ចំនួន២៨៨កាតុង ស្មើនឹង ៧,២០០ប្រអប់ ទៅធ្វើការបំផ្លាញចោលនៅទីលានចាក់សម្រាមខណ្ឌដង្កោរាជធានីភ្នំពេញ។
ពិធី​នេះត្រូវ​បាន​ធ្វើ​នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ។

គួរបញ្ជាក់ផងដែរថា ផលិតផលបារីអេឡិចត្រូនិក(E-Cigarette)ទាំងនោះ ត្រូវបានដកហូតកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ ពីទីតាំងស្តុកទុកចែកចាយមួយកន្លែង ដោយយោងតាមដីការសម្រេចរឹបអូសចាប់យកវត្ថុតាងទៅបំផ្លាញចោលលេខ០១៤ របស់ ឯកឧត្តមព្រះរាជអាជ្ញា អមសាលាដបូងរាជធានីភ្នំពេញ។

អត្ថបទដែលជាប់ទាក់ទង