ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសកម្មក្នុង ការដើរកាត់ខ្សែភ្លើងរបស់ប្រជាពលរដ្ឋ

47

ភ្នំពេញ ៖ នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យ ម្នាក់ ដែលធ្វើសកម្មភាពក្នុងការដើរកាត់ខ្សែភ្លើងរបស់ប្រជាពលរដ្ឋ នាពេលយប់ ។ ការឃាត់ខ្លួននេះ ធ្វើឡើងនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង២៖៣០នាទីទៀបភ្លឺ ត្រង់ចំណុចហាងម្លិះមង្គល ផ្លូវបេតុង ក្រុមទី៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។

សមត្ថកិច្ច បានអោយដឹងថា ជនរងគ្រោះឈ្មោះផល មិនា ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅ កន្លែងកើតហេតុ មុខរបរមេការ។

ចំណែកជនសង្ស័យ មានឈ្មោះ វ៉ាត ប៉េងស៊ាង ភេទប្រុស អាយុ ២៦ឆ្នាំ ទីលំនៅភូមិត្រពាំងរាំងថ្មី សង្កាត់ឃ្មួញ ខណ្ឌសែនសុខមុខរបរមិនពិតប្រាកដ(មានសារធាតុញៀន)។

សំភារៈដកហូត ៖ ម៉ូតូសណ្តោងរ៉ឺម៉ក០១គ្រឿង គ្មានស្លាកលេខ។

សមត្ថកិច្ច បញ្ជាក់ថា ៖ នៅមុនពេលកើតហេតុ នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះកំពុងសំរាកនៅក្នុងហាងស្រាប់តែភ្លើងក្នុងហាងរលត់ក៏នាំគ្នាចេញមើលឃើញជនសង្ស័យកំពុងធ្វើសកម្មភាពរមូលខ្សែភ្លើង ហើយស្រែកផ្អើលឆោឡោ និងសុំការអន្តរាគមន៍ពីសមត្ថកិច្ចប៉ុស្តិ៍ ឃាត់ខ្លួនបាន០១នាក់។
ចំពោះមុខកំលាំងជំនាញខណ្ឌ +ប៉ុស្តិ៍ កំពុងស្រាវជ្រាវរកបក្ខពួកបន្ថែមនិងកសាងសំណុំរឿងបញ្ជួនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង