១៤នាក់បានស្លាប់ នៅក្នុងការវាយប្រហារដោយអាវុធ ទៅលើពន្ធនាគារ មួយនៅព្រំដែនទីក្រុង Juarez ប្រទេសម៉ិកស៊ិក
MEXICO CITY ៖ កាលពីថ្ងៃអាទិត្យ ក្រុមអាជ្ញាធរម៉ិកស៊ិកបាននិយាយថា មនុស្ស យ៉ាងហោចណាស់ចំនួន ១៤នាក់បានស្លាប់នៅក្នុងការវាយប្រហារដោយអាវុធទៅលើពន្ធនាគារ មួយនៅព្រំដែនភាគខាងជើងទីក្រុង Juarez និងចំនួន ០២នាក់ទៀតបានស្លាប់ នៅក្នុងការលុកលុយ ដោយអាវុធដែលកើតឡើងបន្ទាប់នៅកន្លែងផ្សេងទៀតនៅក្នុងទីក្រុង។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋអាជ្ញានៃរដ្ឋ Chihuahua បាននិយាយថា ក្នុងចំណោមអ្នកស្លាប់ក្នុងការ វាយប្រហារទៅលើពន្ធនាគារនោះរួមមាន បុគ្គលិកសន្តិសុខចំនួន ១០នាក់ និងអ្នកទោសចំនួន ០៤នាក់ ខណៈដែលអ្នកទោសចំនួន ១៣នាក់ផ្សេងទៀតបានរងរបួស និងយ៉ាងហោចណាស់ចំនួន ២៤នាក់ទៀត បានរត់គេចខ្លួនផងដែរ។
ប៉ុន្តែមិនទាន់ដឹងច្បាស់ពីអត្តសញ្ញាណជនដែលវាយប្រហារនោះទេ។
រដ្ឋអាជ្ញាបាននិយាយទៀតថា ការស៊ើបអង្កេតជំហានដំបូងបានរកឃើញថា អ្នកវាយប្រហារបានធ្វើដំណើរ តាមរថពាសដែកជាច្រើនគ្រឿងមកដល់ពន្ធនាគារនៅវេលាម៉ោងប្រហែល ០៧:00នាទីព្រឹក និងបានបើក ការបាញ់ប្រហារ ៕