គណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ បើកកិច្ចប្រជុំពង្រឹង ការងារសន្តិសុខ សណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន
ភ្នំពេញ៖នៅសាលាខណ្ឌព្រែកព្នៅកាលពីព្រឹកថ្ងៃទី៣ខែមករា ឆ្នាំ2023នេះរដ្ឋបាលខណ្ឌព្រែកព្នៅ នៃរាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំ « គណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ » ក្រោមអធិបតីភាពលោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ ដោយមានការចូលរួមពី គណៈអភិបាលខណ្ឌ គណៈនាយក អធិការនគរបាលខណ្ឌ បញ្ជាការកងរាជអាវុធហត្ថខណ្ឌ ការិយាល័យទាំង១១ យុទ្ធភូមិភាគពិសេសខណ្ឌ . ចៅសង្កាត់ទាំង៥ និង មន្ត្រីដែលពាក់ព័ន្ធមួយចំនួន ។
កិច្ចប្រជុំគណៈឯកភាពខណ្ឌដោយលើកយកនូវរបៀបវារៈដូចខាងក្រោម៖
១.ត្រៀមរៀបចំផែនការចូលរួមអបអសាទរខួបទី ៤៤ឆ្នាំ នៃទិវាជ័យជម្នះ ៧មករា (1979 – 2023)
២ការងារសន្តិសុខ សណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន៕