ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្ត Forde បុកជាមួយម៉ូតូ zoomer បណ្ដាលឲ្យរងរបួសធ្ងន់ ហើយបានស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក

245

កំពង់ឆ្នាំង៖ នៅថ្ងៃអង្គារទី៣ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ១៤ និង ៣០ នាទីនៅលើផ្លូវជាតិលេខ៥ ចំណុចមុខក្លោងទ្វាវត្តថ្មកែវ ស្ថិតក្នុងភូមិថ្មកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត Forde ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2DJ-5029 និងម៉ូតូ zoomer  ពណ៌លឿង ស ពាក់ស្លាកលេខកំពង់ឆ្នាំង1G -8481ក្នុងដំណើរខ្វែងទិសគ្នា បណ្តាលអោយអ្នកបើកបរម៉ូតូឈ្មោះ ឡាយ យ៉ុងភេទប្រុស អាយុ៦១ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ បណ្ដាលអោយរងរបួសធ្ងន់ហើយបានស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។ ក្រោយពេលកើតហេតុអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់៕

អត្ថបទដែលជាប់ទាក់ទង