ចិញ្ចើមផ្លូវក្រាលថ្មក្រានីត មិនត្រូវបានអនុញ្ញាតឱ្យទុកដាក់សម្ភារ ការធ្វើអាជីវកម្ម ឬជាចំណតយានយន្តឡើយ
រដ្ឋបាលខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃទី៣ មករា ២០២៣ រដ្ឋបាលក្រុងព្រះសីហនុ សូមអំពាវនាវដល់បងប្អូនបញ្ឈប់យកចិញ្ចើមផ្លូវក្រានីតធ្វេីជាកន្លែងប្រកបអាជីវកម្ម ឬចតយាន្តយន្ត និងទុកដាក់សម្ភារផ្សេងៗ ដែលសកម្មភាពទាំងនេះធ្វើឱ្យបាក់បែក ប្រេះស្រាំថ្មក្រានីត បាត់បង់សណ្តាប់ធ្នាប់សាធារណៈ និងប៉ះពាល់សោភ័ណភាពទីក្រុង។
ចិញ្ចើមផ្លូវក្រាលថ្មក្រានីត ដែលគណៈកម្មាធិការគ្រប់គ្រងតំបន់ឆ្នេរ បានស្ថាបនាឡើងគឺសម្រាប់តែអ្នកធ្វើដំណើរដោយថ្មើរជើង ដើរ ឬរត់ហាត់កីឡា រទេះជនពិការ ជិះកង់(តាមដងផ្លូវមួយចំនួន) និងដើម្បីលើកកម្ពស់សោភ័ណភាពតាមដងផ្លូវសាធារណៈ៕
