ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន ៖ ថ្ងៃនេះជាខួប៤៧ឆ្នាំ នៃថ្ងៃរៀបការ

204

 

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ថ្ងៃនេះជាខួប៤៧ឆ្នាំនៃថ្ងៃរៀបការ (៥មករា១៩៧៦.៥មករា២០២៣)។
ពេលវេលាដ៏លំបាកបំផុតជាមួយទឹកភ្នែករាប់លានដំណក់ ប្តីប្រពន្ធយើងបានរួម ជាមួយប្រជាជនកម្ពុជា ក្រោកឈរឡើងតស៊ូ ដើម្បីការរស់រានមានជីវិត និងការអភិវឌ្ឍដូចសព្វថ្ងៃ។

យើងមិននឹកស្មានថាយើងអាចរស់រហូតមកដល់ពេលនេះឡើយបើប្រៀបជាមួយការលំបាកនាពេលនោះ។
យើងក៏មិនបានគិតថាយើងមានកូន និងចៅចំនួនច្រើន ដែលគួរស្រឡាញ់ដូចសព្វថ្ងៃនេះដែរ។

មេរៀនបានបង្ហាញថារៀបការមានភ្លេងឬអត់ភ្លេងគ្មានអ្វីខុសគ្នាទេបញ្ហាស្ថិតត្រង់ថាស្រឡាញ់ស្មោះត្រង់យោគយល់ឲ្យគ្នាឬអត់? បែកបាក់ ឬស្ថិតស្ថេរស្ថិតនៅលើចំណុចនេះហើយ៕

អត្ថបទដែលជាប់ទាក់ទង