អាជ្ញាធរផ្សារជម្ពូវ័ន នៅតែបន្តអនុវត្តន៍វិធានការ ៣កុំ ៣ការពារដរដែលខណៈអាជីវករ និងអតិថិជន ចូលផ្សារ មិនសូវ ពាក់ម៉ាស់យ៉ាងណាក្ដី
ភ្នំពេញ ៖ លោក លាប ប៊ុនណ្ណារិទ្ធ ប្រធាន គណ:កម្មការផ្សារ ជម្ពូវ័ន្ត បានបញ្ជាក់ ឲ្យដឹងនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣នេះថា៖ បងប្អូនអាជីវករ មកបើកតូបលក់ដូរ មានចំនួនប្រហែល៨០% និងអតិថិជនចេញចូលមកទិញទំនិញ មានប្រហែល ៧០%។ ក្នុងនោះ អាជីវករ និងអតិថិជន មិនសូវពាក់ម៉ាស់ ចំនួនប្រហែល៧០% និងបន្តពាក់ម៉ាស់ចំនួនប្រហែល ៣០%ប៉ុណ្ណោះ ។
លោកបន្តថា មកដល់ពេលនេះ គណ:កម្មការផ្សារ នៅតែបន្តណែនាំអោយបងប្អូនអាជីវករ និងអតិថិជន អោយអនុវត្តន៍វិធានការ ៣កុំ ៣ការពារ ជានិច្ច។ ចំពោះបញ្ហាទំនិញ ដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ មិនមានការឡើងថ្លៃទេ។
លោក លាប ប៊ុនណ្ណារិទ្ធ បានឱ្យដឹងទៀតថា គណ:កម្មការផ្សារ តែងតែផ្សព្វផ្សាយដល់អាជីវករ ផ្សារ ត្រូវប្រុងប្រយ័ត្ន បិទប៉ារ៉ែតភ្លើង និងពន្លត់ភ្លើងទាន ធូប ជាមុនសិន មុនចាកចេញពីតូបត្រលប់ទៅផ្ទះវិញ។ ក្រុម ការងារ គណៈ កម្មការ ផ្សារ ធ្វើអនាម័យ និងចុះល្បាតជុំវិញផ្សារជាប្រចាំ ដើម្បីបង្កាទប់ស្កាត់បទល្មើស និងបរិស្ថានល្អ និង សម្រួលចរាចរណ៍ កុំអោយមានចត ឬឈប់មុខបរិវេណផ្សារ នាំអោយមានការកកស្ទះចរាចរណ៍។
លោកបន្តថា គណៈកម្មការផ្សារ ក៏នៅតែបន្ត ដាក់អាល់កុល លាងសម្អាតដៃ នៅមុខក្លោងទ្វារទីស្នាក់ការផ្សារ ទុកសម្រាប់បងប្អូនអាជីវករផ្សារ និងអតិថិជន លាងសម្អាតដៃ សម្លាប់មេរោគ និង បានចុះពិនិត្យ និងដើរល្បាតជុំវិញបរិវេណផ្សារ ដោយពុំអនុញ្ញាត ឱ្យមានការកត់កន្ទុយ លេខ និងលេងល្បែងស៊ីសង ខុសច្បាប់នោះ ឡើយ ៕