ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បាក់ទំនប់ទឹកស្អាតទី២​ នៅក្បាលឆាយ​ ធ្លាយទឹកអស់ជាង​ ៣លានម៉ែត្រគូប

105

 

ព្រះសីហនុ ៖ យប់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យករណីបាក់ទំនប់អាងទឹកស្តុកទឹកទី២(ក្បាលឆាយ) និងបានដាក់ចេញវិធានការ បន្ទាន់ដើម្បីដោះស្រាយបញ្ហាដែលកំពុងកើតឡើង។

ឯកឧត្តមគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លៃសារលើផេកហ្វេសប៊ុកផ្លូវការ នាយប់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣នេះថា បាក់ទំនប់ទឹកស្អាតទី២​ នៅក្បាលឆាយ​ ធ្លាយទឹកអស់ជាង​ ៣លានម៉ែត្រគូប​ បំផ្លាញក្បាលបូម​ មួយកន្លែង​ សម្រាប់នាំទឹកទៅស្ថានីយ៍ទី៣​ បណ្ដាលអោយផ្អាកដំណើរការ​ ធ្វើឲ្យការផ្គត់ផ្គង់ទឹក​ នៅយប់នេះ​ ថ្ងៃស្អែក​ មានការខ្វះខាត​ ។

ឯកឧត្តម បានថ្លែងបន្តថា ក្រុមជាង​ ៤ក្រុម​ នឹងជំរុញការងារ​ឲ្យខ្លាំងនៅថ្ងៃស្អែក​ ដើម្បីឆាប់បានទឹក​ បញ្ជូនទៅស្ថានីយ៍​ចម្រោះ​ ឲ្យបានលឿនតាមដែលអាចធ្វើទៅបាន​ ៕

អត្ថបទដែលជាប់ទាក់ទង